បុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកម៉ាស្តាខ្វះការប្រុងប្រយ័ត្នបានព្រលះ  ទ្រូងផ្លូវនៅខាងកើតគល់ស្ពាន៧មករាតាមបណ្តោយផ្លូវសហព័ន្ធរុស្សីបណ្តាលឲ្យរងការ  ខូចខាតផ្នែកខាងមុខយ៉ាងដំណំសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ០៣.00 នាទីរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២១ ស្តិតនៅស្ពានអាកាស៧មករា សង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឌបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្ត មួយគ្រឿងម៉ាកម៉ាសស្តាពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AW-6716  បើកបរដោយបុរស ម្នាក់និងអ្នករួមដំណើ៣នាក់ក្នុងទិសដៅពីកើតមកលិចក្នុងល្បើនលឿន។ស្រាប់តែមកដល់ ចំណុចកើតហេតុនៅចំណុចគល់ស្ពានអាកាស៧មករាក៏បានរេចង្កូតទៅបុកក្បាលព្រួញពុះ ទ្រូងផ្លូវពេញទំហឹងបណ្តាលអោយរងការខូចខាត់ផ្នែកខាងមុខយ៉ាងដំណំហើយនិងដាច់កង់ ទើបទៅមុខលេងរួច។ ចំណែកក្បាលព្រួញពុះទ្រូងផ្លូវខ្ទាតប្រហែល៣មែត្រ។

ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានចុះមកដល់ទីតាំង កើតហេតុភ្លាមៗរួចក៏បានធ្វើការវាស់វែងរួចយករថយន្តអែបកៀនហើយម្ចាស់រថយន្តបាន យល់ព្រមសងការខូចខាតដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

អត្ថបទ៖ស្វាយ ភឿន

Share.