ទស្សនាវដ្ដី​ The Sun របស​អង់គ្លេស​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ស្ដី​ពី​ Jason Momoa តួ​ឯក​ប្រុស​ដ៏​ល្បី​ពី​ភាព​យន្ត​ «Aquaman» ថា​បាន​ឆ្លង​កូវីដ​-១៩ នៅ​ពេល​ដែល​លោក​​កំពុង​តែ​ថត​​រឿង​នេះ​វគ្គទីពីរ​នៅ​ប្រទេស​អង់គ្លេស​ ក្រោយ​ពី​លទ្ធផល​ពិនិត្យ​វិជ្ជមាន​លោក​កំពុង​តែ​​ធ្វើ​ចត្តា​ឡី​ស័ក​។

ក្រៅ​ពី​នេះ​ព័ត៌មាន​ក៏​បាន​ផ្សាយ​ទៀត​ថា​ភាពយន្ត​ Aquaman And The Lost Kingdom ឬ Aquaman 2 ដែល​បាន​ទៅ​ថត​នៅ​តំបន់​ Hertfordshire ស្ថិត​នៅ​ទិស​ខាង​កើត​ប្រទេស​អង់គ្លេស​ ក្បែរ​ទីក្រុង​ឡុងដ៍​ តែង​តែ​មាន​ការ​ត្រួត​ពិនិត្យ​រក​ជំងឺ​កូវីដ​ឱ្យ​ក្រុម​ការងារ​ថត​ ក៏​ដូច​ជា​តារា​សម្ដែង​ជា​ប្រចាំ​ ប៉ុន្តែ​តួឯក​ប្រុស​ស្រាប់​តែ​មក​ឆ្លង​ជំងឺ​នេះ​ទាល់​តែបាន​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ប្រភព​ពី​ខាង​ក្នុង​បាន​បង្ហើប​ឱ្យ​ដឹង​ថា​សំណាង​ល្អ​ដែល​ Jason មិន​មាន​អាការៈ​អ្វី​ធ្ងន់ធ្ងរ​ ហើយ​ពេល​នេះ​ក៏​បាន​ធ្វើ​ចត្តាឡីស័ក​ ដាក់​ខ្លួន​ឯង​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ​តាម​វិធានសុវត្ថិភាព​ក្រោយ​ពិនិត្យ​ឃើញ​មាន​វិជ្ជមាន​៕

Telegram-Troryorng
Share.