Ariana Grande តារា​ចម្រៀង​ល្បី​ម្ចាស់​បទ «Thank You, Next» ទើប​តែ​ចំណេញ​លុយ​៣​សែន​នដុល្លារ​ចូល​ក្នុង​កុង​ធនាគារ​ក្រោយ​ទិញ​វីឡា​នៅ​ Hollywodd Hills បាន​ត្រឹម​តែ​រយៈ​ពេល​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ​។

តារា​ស្រី​វ័យ​២៨​ឆ្នាំ​រូប​នេះ​ទើប​​ចូល​ទៅ​រស់​នៅ​ក្នុង​​វីឡា​នោះ​​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន​ ប៉ុន្តែ​ពេល​នេះ​ Ariana ចំណេញ​ប្រាក់​៣​សែន​ដុល្លារ​រួច​ទៅ​ហើយ​ ក្រោយ​លក់​ផ្ទះ​នៅ​ចេញ​វិញ​។

យោង​តាម​សារព័ត៌មាន​ TMZ បាន​ឱ្យ​ដឹង​ថាផ្ទះវីឡា​ដែល​មាន​បន្ទប់​គេង​៤​ បន្ទប់​ទឹក​៥ មាន​គ្រឿង​សង្ហារឹម​ទំនើបៗ អាងហែលទឹក បន្ទប់​ហាត់​​​ប្រាណ បាន​លក់​ចេញ​វិញ​ ក្រោយ​ពី​ Ariana ទិញ​ត្រឹម​តែ​ជាង​១​ឆ្នាំ​ ក្នុង​តម្លៃ​១៣.៧​លាន​ដុល្លារ​អាមេរិក​។

គួរ​ដឹងថា​ Ariana Grande បាន​រៀបការ​ជាមួយនឹង​ស្វាមី​អាយុ​ប្អូន​ Dalton Gomez វ័យ​២៦​ឆ្នាំ​ លក្ខណៈ​ឯកជន​​បែប​ស្ងប់​ស្ងាត់​នៅ​ក្នុង​ផ្ទះ​រស់​នៅ​ឯ Montecito (California) ​និង​អញ្ជើញ​ភ្ញៀវ​ចូលរួម​ត្រឹម​តែ​២០​នាក់​ប៉ុណ្ណោះ​​។ អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ស្គាល់​​និង​សេពគប់​​គ្នា​កាល​ពីខែ​ មករា ​ឆ្នាំ​២០២០​៕

ខាង​ក្រោម​នេះ​ជា​រូបភាព​ពី​ក្នុង​វីឡា​ដ៏ទំនើប​របស់​ Ariana Grande ដែល​បាន​លក់​ចេញ​៖

ផ្ទះបាយ
បា
បន្ទប់​ទទួលភ្ញៀវ
បន្ទប់​គេង
បន្ទប់​ទឹក
Telegram-Troryorng
Share.