លោក Jose Mourinho

AC Milan ក្រោមការដឹកនាំរបស់លោក Stefano Pioli បន្តភាពមិនដែលចាញ់របស់ខ្លួននៅក្របខណ្ឌ Serie A ក្រោយយកឈ្នះ AS Roma របស់លោក Jose Mourinho ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Stadio Olimpico កាលពីយប់មិញនេះ។

២គ្រាប់របស់ AC Milan សម្រេចដោយខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic នាទី២៦ និងខ្សែបម្រើ Franck Kessie ដោយបាល់ពិន័យ១១ម៉ែត្រនាទី៥៧ ខណ: Roma វាយបកបាន១គ្រាប់វិញដោយកីឡាករប្តូរចូល Stephan El Shaarawy នាទី៩០+៣។

ក្រុម AC Milan

ក្រោយចប់ការប្រកួត AC Milan បន្តឈរលេខ២ ដោយលេង១១ប្រកួត ឈ្នះ១០ និងស្មើ១ មិនដែលចាញ់ មាន៣១ពិន្ទុស្មើគ្នាជា Napoli ដែលស្ថិតនៅលេង១ ចំណែកឯ AS Roma ឈរនៅលេខរៀងទី៤ ដោយលេង១១ប្រកួត ឈ្នះ៦ ស្មើ១ និងចាញ់៤ មាន១៩ពិន្ទុ។

Telegram-Troryorng

Share.