កម្ពុជាចាប់ផ្តើមបើកប្រទេស លើគ្រប់វិស័យ ឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តទៅ។

នេះជាការប្រកាសរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២១នេះក្នុងពេលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់ សម្រាប់ កុមារមានអាយុ៥ឆ្នាំ។

ជាមួយនឹងការប្រកាសបើកប្រទេសឡើងវិញនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យរៀនរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី៕

Share.