
ប្រធានក្លិបបាល់ទាត់វិសាខា សមាជិកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 បន្តនាំយកបាននាំយកប្រគេនជូនព្រះចៅអធិការវត្តនិមិត្តសុធីរាម( វត្តកូនដំរី ) នៅអំឡុងស្រុកទេសជួបវិបត្តិដោយសារកូវីដ-១៩។
លោក ដន វណ្ណា និងភរិយា ក្រុមការងាររបស់ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានក្លិបបាល់ទាត់វិសាខា បានពាំនាំយកអំណោយរបស់លោកជំទាវ មានគ្រឿងឧបភោគ បរិភោគប្រគេន ព្រះចៅអធិការវត្តនិមិត្តសុធីរាម( វត្តកូនដំរី ) ក្នុងខេត្តបន្ទាយមានជ័យ រួមមាន៖
១.អង្ករចំនួន ៦ តោន
២.ត្រីខចំនួន ៣៦ កេសធំ
៣.មីចំនួន ៣៦ កេសធំ
៤.ទឹកត្រីចំនួន ១០០ យួរ
៥.ទឹកស៊ីអ៊ីវ ១០០ យួរ
៦.ទឹកក្រូចចំនួន ៥០ កេស
៧.ទឹកសុទ្ធចំនួន ៥០ កេស
ការប្រគេនគ្រឿងឧបភោគ បរិភោគប្រគេន នេះគឺសម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃ និងសិស្ស ដែលកំពុងគង់ ស្នាក់នៅសិក្សារៀនសូត្រ ដោយកូវីដ-១៩ ព្រះសង្ឃមិនអាចនិមន្តគោចរបិណ្ឌបាត្របាន។
អត្ថបទពាក់ព័ន្ធ៖ប្រធានក្លិបវិសាខា ផ្ដល់ជាគ្រឿងឧបភោគ បរិភោគដល់កងកម្លាំងខេត្តបន្ទាយមានជ័យ ដែលកំពុងប្រយុទ្ធនឹងកូវីដ-១៩
សូមបញ្ជាក់ថាថ្មីនេះលោកជំទាវ កែ សួនសុភី បានចាត់ឱ្យតំណាងរបស់លោកជំទាវ ផ្ដល់អំណោយជាគ្រឿងឧបភោគ បរិភោគជូនដល់កងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អំឡុងពេលបំពេញបេសកម្មយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងប្រគេនជូនវត្តគីរីរុក្ខរាមថ្មរមៀល(ភ្នំដងរែក) លោកតាខ្មៅ ម្ចាស់ភ្នំដងរែក ផងដែរ៕
