ដំណាលគ្នានឹងការប្រកាសបើកប្រទេសឡើងវិញនៅព្រឹកថ្ងៃចន្ទនេះ សម្តេចតេជោនាយក រដ្ឋមន្ត្រីបានលើកជាសំណួរថា តើគួរសាកល្បងបើកខារ៉ាអូខេ ឡើងវិញឬអត់? ព្រោះកម្ពុជា បានចាប់ផ្តើមរស់នៅ ក្នុងគន្លងថ្មី។

យ៉ាងណាក៏ដោយសម្តេចតេជោថា រឿងបើកខារ៉ាអូខេនេះ ប្រហែលជាស្រីៗជេរខ្ញុំទៀតហើយ ព្រោះលើកមុនបិទនោះ ប្រពន្ធៗថា មានពេលបាយនៅផ្ទះច្រើន។

ក្នុងឱកាសប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុ ចាប់ពី៦ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ សម្តេចប្រមុខរាជរដ្ឋាភិបាលក៏បានជំរុញឲ្យពលរដ្ឋនៅ ទូទាំងប្រទេសចេញខាងក្រៅដែរលេង ប៉ុន្តែត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Share.