ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur សម្រេចបណ្តេញលោក Nuno Espirito Santo ចេញពីតំណែងបន្ទាប់ពីដឹកនាំក្រុមបង្ហាញទម្រង់លេងមិនសូវបានល្អ ខណ:ការប្រកួតចុងក្រោយដឹកនាំក្រុមចាញ់បិសាចក្រហម Manchester United យ៉ាងចាស់ដៃក្នុងលទ្ធផល ៣-០។

គួរបញ្ជាក់លោក Nuno ត្រូវបានក្លិប Spurs តែងតាំងជំនួសលោក Mourinho ជាមួយកិច្ចសន្យាចំនួន២ឆ្នាំ ប៉ុន្តែគ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះដឹកនាំក្លិបបានត្រឹមតែ១៧ប្រកួតប៉ុណ្ណោះ។

បច្ចុប្បន្ននេះ Spurs កំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ៨ ក្រោយលេង១០ប្រកួត ឈ្នះ៥ មិនដែលស្មើ និងចាញ់ចំនួន៥ប្រកួត មាន១៥ពិន្ទុតាមពីក្រោយក្រុមលេខ១ តោខៀវ Chelsea ចំនួន១០ពិន្ទុ។

មុនឈានមកដឹកនាំ Spurs លោក Nuno បានចំណាយពេល ៤រដូវកាលដឹកនាំ Wolves ហើយក៏បានជួយក្លិបកញ្ជ្រោងមួយនេះឡើងពីលីគទី២ Championship មកកាន់ Premier League និងឈានដល់វគ្គ ៨ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Europa League ១ដងថែមទៀតផង។

ប្រភ​ព៖ Sky Sport

Telegram-Troryorng

Share.