ការដ្ឋានសំណង់ដ៏រឹងមាំនៅលើផ្លូវសាធារណៈកំពុងតែបង្កើនល្បឿនសាងសង់កាន់តែលឿនទៅៗដោយមិនឃើញមានការហាមឃាត់ពីអជ្ញាធរខណ្ឌពោធិ៍សែនជ័យនោះទេ។

ពលរដ្ឋដែលរស់នៅភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានចោទជាសំណួរសួរទៅអជ្ញាធរខណ្ឌពោធិ៍សែនជ័យតាមរយៈអ្នកសារព័ត៌មានថាតើការសាងសង់សំណង់ដ៏រឹងមាំនៅលើផ្លូវសារធារណៈអាចប្រព្រឹត្តទៅបានដោយរបៀបណា?

ទាក់ទងទៅនឹងបញ្ហានេះលោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ តាមប្រព័ន្ធ Telegram លោកបានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានថា លោកបានឲ្យគេ ចុះឃាត់ហើយ តែជាក់ស្តែងសំណង់នៅតែបន្តរសាងសង់កាន់តែលឿន ជាងមុន។

ប្រភពពីទីទាំងសាងសង់បានឲ្យដឹងថា ឥឡូវម្ចាស់សំណង់បានធ្វើរបងស័ង្កសីបាំងបិតមិនឲ្យ មើលឃើញទេបើសិនជាមិនមានការហាមឃាត់ការសាងសង់នោះទេ ប្រមាណជាបីឬបួន ថ្ងៃទៀតសំណង់នេះនឹងចេញជារូបរាងមួយរយភាគរយ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.