ក្រុម​បាល់ទាត់​ Liverpool ត្រូវ​បើក​ទ្វា​កីឡដ្ឋាន Anfield របស់​ខ្លួន​ទទួល​ក្រុម Atletico Madrid របស់​អេស្ប៉ាញ ក្នុង​វគ្គ​ជម្រុះ​ពូល B នៃ​​ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប 2021–22 UEFA Champions League នៅ​វេលា​ម៉ោង​​៣​រំលង​អាធ្រាត្រ​យប់ថ្ងៃព្រហស្បត្តិ៍ ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២១។

​ក្រុម Liverpool ក្រោមការដឹកនាំរបស់លោក Juergen Klopp បច្ចុប្បន្នមានវ័យ៥៤ឆ្នាំ មកពីក្របខណ្ឌ Premier League របស់ប្រទេសអង់គ្លេសដោយ ដឹកនាំ១០ប្រកួតកន្លងទៅ ឈ្នះ៦ ស្មើ៤ មិនដែលចាញ់ មាន២២ពិន្ទុ ឈរលេខរៀងទី២។

ចំណែកឯក្រុម Atletico Madrid ក្រោមការដឹកនាំរបស់លោក Diego Simeone បច្ចុប្បន្នមានវ័យ៥១ឆ្នាំ មកពីក្របខណ្ឌ Laliga របស់ប្រទេសអេស្ប៉ាញដោយ ដឹកនាំ១១ប្រកួត ឈ្នះ៦ ស្មើ៤ និងចាញ់១ មាន២២ពិន្ទុ ឈរលេខរៀងទី៤។

កីឡាករសំខាន់ៗរបស់ក្រុមទាំងពីរ៖
– ខ្សែប្រយុទ្ធ Luis Suarez របស់ក្រុម Atletico Madrid បង្ហាញខ្លួនសរុប ១៤ប្រកួតគិតគ្រប់កម្មវិធី, ស៊ុតបញ្ចូលទី៧គ្រាប់ និងប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី១លើក។
– ខ្សែប្រយុទ្ធ Mo Salah របស់ក្រុម Liverpool បង្ហាញខ្លួនសរុប ១៣ប្រកួតគិតគ្រប់កម្មវិធី, ស៊ុតបញ្ចូលទី១៥គ្រាប់ និងប៉ះឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី៦លើក។

ជំនួប៣លើកចុងក្រោយ៖
– ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ Atletico Madrid ២-៣ Liverpool
– ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២០ Atletico Madrid ១-០ Liverpool
– ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ Liverpool ២-៣ Atletico Madrid។

កីឡាករ​​ទំនងជាប់​ជម្រើស១១នាក់នៅយប់នេះរបស់ក្រុមទាំង២៖
Liverpool ទម្រង់លេង ៤-៣-៣៖
អ្នកចាំទី៖ Alisson
ខ្សែការពារ៖ Robertson, Van Dijk, Matip, Arnold
ខ្សែបម្រើ៖ Jones, Henderson, Milner
ខ្សែប្រយុទ្ធ៖ Mane, Firmino, Salah។

Atletico Madrid ទម្រង់លេង ៣-៤-៣៖
អ្នកចាំទី៖ Oblak
ខ្សែការពារ៖ Savic, Gimenez, Hermoso
ខ្សែបម្រើ៖ Llorente, Koke, Carrasco, Trippier
ខ្សែប្រយុទ្ធ៖ Suarez, Correa, Griezmann។

*ទស្សនៈ​របស់ត្រយង សូមទស្សទាយថា៖
Liverpool ៤-១ Atletico Madrid

Telegram-Troryorng
Share.