រាជរដ្ឋាភិបាលបានចេញនូវសេចក្ដីសម្រេចបញ្ចប់ការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅថ្ងៃទី០៦ ខែឧសភា ២០២១ ខាងមុខនេះ តែពេលនេះ សារព័ត៌មានត្រយង រំលឹកបន្ដិច តើតំបន់ណាខ្លះកំពុងស្ថិតនៅតំបន់ក្រហម លឿងទុំ និងលឿង នៅក្នុងខណ្ឌទាំង១៣ របស់រាជធានីភ្នំពេញ។

តំបន់ក្រហម មានដូចជា ៖

  • ខណ្ឌមានជ័យ សង្កាត់មានជ័យ១ សង្កាត់មានជ័យ២ និងសង្កាត់បឹងទំពន់១។
  • ខណ្ឌទួលគោក មានភូមិ១៤ ភូមិ១៦ ភូមិ១៧ ស្ថិតក្នុងសង្កាត់បឹងសាឡាង។
  • ខណ្ឌដង្កោ មានសង្កាត់ព្រៃស ភូមិប្រការ ឯសង្កាត់ដង្កោ មានភូមិ សំបួរ និងភូមិម័ល និងភូមិថ្មី។
  • ខណ្ឌឬស្សីកែវ មានសង្កាត់ទូួលសង្កែ១។
  • ខណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅទី១។

ខាងលើនេះ គឺជាការបញ្ជាក់ពីតំបន់ក្រហម ក្រៅពីនោះក៏មានការបែងចែកតំបន់លឿងទុំ និងលឿង ផងដែរ។ ដូច្នេះ សូមមើលការបែងចែកតំបន់ នៅក្នុងខណ្ឌទាំង១៣ របស់រាជធានីភ្នំពេញ ដូចខាងក្រោម៖

ខណ្ឌច្បារអំពៅ

ខណ្ឌទួលគោក៖

ខណ្ឌមានជ័យ

ខណ្ឌដង្កោ

ខណ្ឌឫស្សីកែវ

ខណ្ឌកំបូល

ខណ្ឌពោធិ៍សែនជ័យ

ខណ្ឌព្រែកព្នៅ

ខណ្ឌសែនសុខ

ខណ្ឌជ្រោយចង្វារ

ខណ្ឌដូនពេញ

កាលពីម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចមួយស្ដីពីការបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្ដរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១តទៅ។

នៅមុនសេចក្ដីសម្រេចនេះ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយឆ្លងនឹងអ្នក Comment លើបណ្ដាញសង្គមហ្វេសបុកថា «ពុំមានហេតុផលបន្តបិទ ទេយើងនិងបើក។ តែខេត្ត ឬរាជធានីអាចបិទ តំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់»។

សម្តេចតេជោបានលើកមូលហេតុការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាជនកម្ពុជា និងសូមឳ្យសាធារណៈជនយោគយល់ដល់ការលំបាករួមរបស់ជាតិ៕

Share.