ទីបំផុត​ពានរង្វាន់​បាល់ទាត់លំដាប់ទី២ប្រចាំទ្វីបអាសុី 2021 AFC Cup បាន​រក​ឃើញ​ក្រុម​ម្ចាស់ជើងឯក​ ក្រោយក្រុម Muharraq របស់​បារ៉ែន បានបំបាក់ក្រុម Nasaf របស់អ៊ូសបេគីស្ថាន ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៣-០ នារាត្រីថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។

៣គ្រាប់របស់ក្រុម Muharraq សម្រេចដោយកីឡាករ Mahmoud Al-Mardi នៅនាទី២, Sabba Shamsan នៅនាទី៧៤ និងចុងក្រោយដោយ Flávio Carioca នៅនាទី៨០។

កីឡាករស៊ុតចូលទីច្រើនជាងគេ និងកីឡាករល្អប្រចាំព្រឹត្តិការណ៍៖
– កីឡាករ Khusain Norchaev របស់ក្រុម Nasaf មកពីប្រទេសអ៊ូសបេគីស្ថាន ជាប់ឈ្មោះជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេប្រចាំព្រឹត្តិការណ៍ AFC Cup 2021 (៧គ្រាប់)
– កីឡាករ Abdulwahab Al Maloud របស់ក្រុម Muharraq មកពីប្រទេសបារ៉ែន ជាប់ឈ្មោះជាកីឡាករល្អប្រចាំព្រឹត្តិការណ៍ (MVP)

គួរបញ្ជាក់ពានរង្វាន់ AFC Cup ជាពានលំដាប់ទី២ប្រចាំទ្វីបអាសុី ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤-២០០៥ រហូតមកដល់បច្ចុប្បន្នក្រុម Al-Kuwait របស់គុយវ៉ែត ឈ្នះច្រើនជាគេសរុប (៣ដង) ២០០៩,២០១២ និង ២០១៣៕

Telegram-Troryorng
Share.