ហាណូយ៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានសម្រេចបន្តកិច្ចសន្យាថ្មីជូនលោក Park Hang Seo គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងចំនួន១ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ខណ:កិច្ចសន្យាចាស់របស់គាត់នឹងផុតកំណត់នៅចុងខែមករា ឆ្នាំ២០២២។

Park Hang Seo បច្ចុប្បន្នមានវ័យ៦៤ឆ្នាំ លោកបាន​មកដឹកនាំក្រុមជម្រើសជាតិវៀតណាមដំបូងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយកិច្ចសន្យារយ:ពេល២ឆ្នាំ បន្ទាប់ពីដឹកនាំបានល្អសហព័ន្ធកីឡាបាល់ទាត់វៀតណាម ក៏បន្ថែមកិច្ចសន្យាថ្មីជូនគាត់៣ឆ្នាំជាបន្តទៀត។

ស្នាដៃលោក Park Hang Seo ក្នុងនាមជាគ្រូបង្វឹករៀតណាម៖
– 2018 ជួយឲ្យក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២៣ឆ្នាំ ឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC U-23 Championship (ចាញ់ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ២-១)
– 2018 នៅ Asian Games ក្រុមជម្រើសជាតិវៀតណាម ក៏បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ជាលើកដំបូងក្នុងរយៈពេល ៥៦ឆ្នាំ
– 2018 ជួយឲ្យក្រុមជម្រើសជាតិវៀតណាមឈ្នះពាន AFF Championship បន្ទាប់ពីយកឈ្នះម៉ាឡេស៊ី ៣-២ សរុបទាំង២ជើងនៅពហុកីឡដ្ឋានជាតិ Mỹ Đình ទីក្រុងហាណូយ។
– 2019 ពានរង្វាន់ AFC Asian Cup វៀតណាមធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមជើងឯករងជប៉ុន ១-០ នៅប្រទេសអារ៉ាប់រួម។
– 2021 ជួយឲ្យក្រុមជម្រើសជាតិវៀតណាម ក្លាយជាក្រុមមកពីតំបន់អាស៊ានតែមួយគត់ដែលបានឡើងជុំទី៣នៃវគ្គជម្រុះ FIFA World Cup 2022 និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ World Cup របស់ពួកគេ។

កម្មវិធី​ប្រកួត​បន្ទាប់​របស់​ក្រុម​ជម្រើស​ជាតិ​វៀតណាម ត្រូវ​ប្រកួត​ជាមួយ៖
-១១ វិច្ឆិកា ២០២១ វៀតណាម vs ជប៉ុន
-១៦ វិច្ឆិកា ២០២១ វៀតណាម Vs អារ៉ាប់ប៊ីសាអូឌីត

Telegram-Troryorng
Share.