មន្រ្តីឧទ្យានុរក្សក្រសួងបរិស្ថាន ក៏ដូចជាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រទះឃើញសត្វទោចម្កុដ ១ ក្បាលស្លាប់ និង បក្សីកេងកងធំស្លាប់ ២ ក្បាល ខណៈកំពុងចុះល្បាត។ 

ប្រភេទសត្វទាំងពីរត្រូវបានការពារ ហើយសត្វទោចម្កុដជាសត្វជិតផុតពូជ។ ព្រៃតំបន់ជួរភ្នំ​ក្រវាញ​ជា​ជម្រក​របស់​សត្វទោចម្កុដជាច្រើនក្នុងប្រទេសកម្ពុជា។

ដើម្បីធានាបាននូវការអភិរក្សប្រភេទសត្វទាំងនេះ យើងចាំបាច់ត្រូវបន្តការពារតំបន់ជួរភ្នំក្រវាញ។ នេះបើយោងតាមការចុះផ្សាយពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ៕ 

Share.