កំពង់ធំ៖ មេឃភ្លៀងរលឹមស្ទើរពេញមួយយប់បណ្តាលឲ្យឆ្លងចរន្តអគ្គីសនីផ្ទុះសេខ្សែរភ្លើងឆេះតូបអាជីវករផ្សារកំពង់ថ្មចំនួន៨តូបខូតខាតសម្ភារ:មួយចំនួនធំមិនមានគ្រោះថ្នាក់មនុស្សទេ។

ហេតុការណ៍អគ្គីភ័យលេបត្របាក់តូបអាជីករក្នុងផ្សារកំពង់ថ្ម នៅចំណុចផ្សារកំពង់ថ្ម ភូមិត្រស់ ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីវេលាម៉ោង០៣និង៣៥នាទីរំលងឣាធ្រាតឈៀនចូល ថ្ងៃឣាទិត្យទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លោក វិរ:សេនីយ៌ត្រី ហេង កុសលនាយប៉ុស្ពី៏នគបាលរដ្ឋបាលឃុំបល្ល័ង្គ បានឲ្យដឹងថា តូបឆេះអស់ចំនួន ០៦តូប ក្នុងនោះមាន តូបកាត់សក់, តូបលក់គ្រឿងអគ្គិសនី, តូបលក់នាឡិកា, និងតូបលក់គ្រឿងបន្លាស់គ្រឿងរថយន្ដចំនួន២តូប។ ឯតូបមួយចំនួនទៀត រងការខូចខាតស័ង្កសី និងគ្រឿងបន្លាស់រថយន្ដទាំងស្រុង។

ចំពោះកម្លាំងនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ គឺមានចូលរួមពីកងកម្លាំងទាំងបីស្ថាប័ន និងឣាជ្ញាធរមូលដ្ឋានប្រើប្រាស់ ដែលមានកម្លាំងសរុបចំនួន៩៥នាក់៖

  • កម្លាំងខេត្តចំនួន២៥នាក់​ រថយន្ដ​ពន្លត់​អគ្គីភ័យ​ចំនួន​៣គ្រឿង​
  • កម្លាំងអធិការដ្ឋានន.ប ស្រុកបារាយណ៍ចំនួន២០នាក់ រថយន្ដពន្លត់អគ្គីភ័យ​០២គ្រឿង​
  • ប៉ុស្ដិ៍​បល្ល័ង្ក​ចំនួន៨នាក់​
  • កម្លាំងអធិការដ្ឋានន.ប ស្រុកសន្ទុកចំនួន១១នាក់​រថយន្ដពន្លត់អគ្គីភ័យ​០១គ្រឿង​
  • កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ចំនួន១៦នាក់
  • កម្លាំងសិករងស្រុកបារាយណ៍ចំនួន០៥នាក់
  • ប្រជាការពារចំនួន១៥នាក់
  • ប្រជាពលរដ្ឋចំនួន២២នាក់
  • គ្រប់គ្រង​សភាពការណ៍​បាននៅវេលាម៉ោង៣;៣៦នាទី
  • ថយន្តពន្លត់អគ្គីភ័សរុបចំនួន០៦គ្រឿង
  • រថយន្តអគ្គិភ័យខេត្តចំនួន០៣គ្រឿង
  • រថយន្តអង្គភាពអធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន០២គ្រឿង
  • រថយន្តអង្គភាពអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន០១គ្រឿង

ការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី​ ហៀង​ ហ៊ល​ ឋាន: ស្នងការរង ប្រើប្រាស់ទឹកចំនួន០៥រថយន្ត ស្មើនឹង២៣,៥ម៉ែត្រគូប​ ឯទឹកពន្លត់បឋមរបស់ប្រជាពលរដ្ឋរយ:ពេល៣ម៉ោងនិង៣០នាទីទើបរលត់ទាំងស្រុងមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ សម្ថកិច្ចជំនាញបានអំពាវទៅដល់បងប្ថូនប្រជាពលរដ្ឋដែលប្រើប្រាស់ភ្លើងឣគ្គីត្រូវមានការប្រុងប្រយ័ត្នផង៕

Share.