ក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសថា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នក ដំណើរ ពីក្រៅប្រទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាទ្បីស័កទ្បើយ។

ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋានពេញលេញ ហើយចូលមក កម្ពុជាតាមផ្លូវអាកាស, ផ្លូវគោក និងផ្លូវទឹកត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬវិញ្ញាបនបត្រ ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ១៩ដូស មូលដ្ឋាន ពេញលេញ និង វិញ្ញាបនបត្របញ្ជាក់ថា គ្មានកូវីដ១៩ (ដោយម៉ាស៊ីន PCR) ដែលមាន សុពលភាពរយៈពេល ៧២ម៉ោង និងទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេស សាមី។

ពេលមកដល់កម្ពុជា ទេសចរតម្រូវឱ្យធ្វើតែស្តរហ័សកូវីដ១៩ (COVID19 Rapid Test) អនុវត្ត ដោយមន្ត្រីសុខាភិបាលនៅតាមច្រកទ្វារចេញចូលកម្ពុជា ហើយត្រូវរង់ចាំលទ្ធផលតេស្តរហ័ស រយៈពេលពី១៥ ទៅ ២០នាទីសិន។ បន្ទាប់ពីតេស្តរហ័សបង្ហាញលទ្ធផលអវិជ្ជមាន ទេសចរ អាចធ្វើដំណើរបានដោយសេ ឬនៅទូទាំងកម្ពុជាដោយមិនកម្រិតតំបន់ ឬខេត្ត ក្នុងនោះទេ និង មិនតម្រូវឱ្យធ្វើបត្តាឡីស័កឡើយ។

ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ហើយធ្វើដំណើរ ចូល មកកម្ពុជា តម្រូវឱ្យយកសំណាក ដើម្បីធ្វើតែស្តដោយម៉ាស៊ីខPCR នៅតាមច្រកទ្វារចេញចូល កម្ពុជា និងត្រូវធ្វើចត្តាឡីស័កពេញលេញរយៈពេល១៤ថ្ងៃ ស្របទៅតាមនីតិវិធីជាធរមាន។

ក្នុងនោះក្រសួងបានប្រកាសថា ទេសចរអន្តរជាតិ និងអ្នកដំណើរ ដែលបានចាក់វ៉ាក់សាំង កូវីដ១៩ ដូសមូលដ្ឋានពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក, សណ្ឋាគារ និងគេហដ្ឋាននៅទូទាំងប្រទេស និងដែលមិនមានវិជ្ជមានក្ខវឹង-១៩ ត្រូវបាន អនុញ្ញាតឱ្យចេញពីការធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១ នេះតទៅ៕

May be an image of text
No photo description available.
Share.