តាមរយៈសារព័ត៌មានថៃ Sanook បានដែលចេញនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានផ្សាយថា តារាប្រុស Boy Pakorn កំពុងបើកបង្ហាញទំនាក់ទំនងស្នេហាជាមួយតារា​ចម្រៀង​ស្រី​ Faye សមាជិក​ក្រុម​ចម្រៀង​ FFK (Faye Fang Kaew) ដោយ​អ្នកទាំងពីរត្រូវបានគេឧស្សាហ៍​ឃើញបណ្ដើរគ្នានៅក្នុងសួនសត្វ Safari World និងមាត់សមុទ្រ។

នៅពេលថ្មីៗនេះ តារា​ឯកប្រុស Boy Pakorn បានឆ្លើយប្រាប់អ្នកសារព័ត៌មានថៃថា កន្លងមកគឺលោកបានពិតជាមានទំនាក់ទំនងជាមួយ Faye (FFK) ពិតមែន ក៏ប៉ុន្ដែអ្វីដែលលោកបានចេញការបកស្រាយទាំងអស់កាល​ពី​លើក​មុន​​ហើយ​និយាយ​មិន​ច្បាស់លាស់​ព្រោះ​តែ​លោក​ក្រែង​ចិត្ត​ ដោយ​សារទើប​តែ​ផ្ដើម​ទំនាក់ទំនង​ស្និត​ស្នាល​ខ្លាំង​ឡើង​ថ្មី​។ ប៉ុន្តែ​ក្រោយ​ពី​បាន​ត្រលប់​ទៅ​មើល​បទ​សម្ភាសន៍​វិញ​ លោក​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ព្រោះ​ដូច​ជា​ការ​ឆ្លើយ​មួយ​យក​រួច​ខ្លួន​បាន​ផ្ដល់​កិត្តិយស​ឱ្យ​ខាង​ស្រី​ និង​ក្រុម​គ្រួសារ​។ ដូច្នេះ​ពេល​នេះ​នៅ​ពេល​អ្នក​សារព័ត៌មាន​សាកសួរ​លោក​ថា​កំពុង​តែ​ព្យាយាម​តាម​ស្រលាញ់​ Faye មែន​ដែរ​ឬ​យ៉ាងណា​ Boy បាន​ទទួល​ស្គាល់​ដោយ​ញញឹម​បែប​អៀន​ៗ​ថា​គឺជា​ការ​ពិត​។

ការបង្ហើបពីអំពីទំនាក់ទំនងស្នេហារបស់លោក Boy Pakorn បានស្រាយមន្ទិលសង្ស័យរបស់អ្នកគាំទ្រ​មួយ​ចំនួន​ ​ជា​ពិសេស​បានធ្វើឱ្យអ្នកគាំទ្ររបស់លោក​មួយ​ចំនួន​សប្បាយចិត្តនិងអបអរចំពោះ​ស្នេហា​របស់​លោក​ផង​ដែរ​។

គួររំលឹកដែរថា តារាស្រី Faye (FFK) ក៏ធ្លាប់មានទំនាក់ទំនងស្នេហាម្ដងរួចមកហើយជាមួយតន្ត្រីករម្នាក់ឈ្មោះ Singh ដែលបានលោតសម្លាប់ខ្លួនពីលើអាគារខ្ពស់កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៥ និងបានបន្សល់ពាក្យពេចន៍ដ៏ព្រឺព្រួចមួយចំនួនផ្ដាំទៅតារាស្រីរូបនេះ បញ្ជាក់អំពី​ទឹក​ចិត្តស្មោះថែមទៀតផង៕

Telegram-Troryorng
Share.