សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឲ្យក្រសួងសុខាភិបាលកម្ពុជា ធ្វើការជាមួយឯកអគ្គរដ្ឋទូតចិនសិក្សាអំពីលទ្ធភាពនៃការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅក្នុងស្រុកសម្រាប់បម្រើឲ្យតម្រូវការក្នុងស្រុក។

ការណែនាំរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះធ្វើឡើងក្នុងពេលសម្តេចអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន២លានដូស នៅព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១នេះ.

គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចំនួន ១៤.០៧៩.០៤៩នាក់៕

Share.