​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា តារាចម្រៀងប្រចាំផលិតកម្មរាម លោក ដួង វិរៈសិទ្ធ បានបង្ហោះវីដេអូ​មួយ​ស្ដែងឱ្យឃើញថា លោកបាន​បើក Studio ថ្មីមួយ សម្រាប់ទទួលស្វាគមន៍អ្នកគាំទ្រដែលមានចំណងចង់មកថតសំឡេងច្រៀង Cover។ តារាប្រុសរូបនេះបានបញ្ជាក់​បន្ថែម​ដែរ​ថា​ ការអញ្ជើញ​មកច្រៀង Cover របស់អ្នកគាំទ្រ ត្រូវគោរពតាមគោរណ៍​និង​មានលក្ខខ័ណ្ឌបន្ដិចបន្តួច​។

ពិតមែនហើយ គេបានដឹងថា Studio ផ្ទាល់របស់លោក ដួង វិរៈសិទ្ធ មានឈ្មោះថា « The Moon Studio » អ្នកគាំទ្រទាំងអស់ ត្រូវ​ផ្ញើសារដើម្បីកក់ថ្ងៃច្រៀងជាមុនសិន។ លោក ដួង វិរៈសិទ្ធ បានអះអាងថា មានអ្នកគាំទ្រជាច្រើននាក់ បានសំណូមពរមករូបលោក ក្នុងការច្រៀង Cover បទរបស់លោក ក៏ប៉ុន្ដែបទចម្រៀងរបស់លោក គឺមិនមានភ្លេងសុទ្ធដែលបង្ហោះនៅក្នុងយូធូបឡើយ។ លោកថា នេះក៏ជាមូលហេតុមួយដែរ ដែលលោក​​ចង់ប្រាប់ទៅអ្នកគាំទ្រថា ចំពោះសាច់ភ្លេងដែលជាបទចម្រៀងរបស់លោក គឺទុកសម្រាប់ត្រៀមបើក Studio ជូនមកប្អូនអ្នកគាំទ្រមកថតកម្សាន្ដ។ រាល់ភ្លេងទាំងអស់ ជាភ្លេងដែលលោកបានផលិត និងសម្រួលតន្ត្រីផ្ទាល់។

លោក ដួង វិរៈសិទ្ធ បានបន្ដបញ្ជាក់បន្ថែមថា ចំពោះការថតសំឡេង និងបច្ចេកទេសសំឡេង ( MIX) គឺអ្នកគាំទ្រនឹងបានជួបជាមួយលោកផ្ទាល់តែម្ដង។ លោកអាចនឹងប្រាប់បន្ថែមពីបច្ចេកទេសក្នុងច្រៀង ឬប្រសំឡេងមួយចំនួនបន្ថែមទៀត ដើម្បីឱ្យច្រៀងទៅកាន់តែពីរោះ។ លោកថា បន្ថែមលើសពីនេះ ចំពោះអ្នកគាំទ្រដែលត្រូវការ ការនិពន្ធបទភ្លេង ទំនុកច្រៀង និងសម្រួលតន្ត្រី តែមិនដឹងទៅរកនៅទីណានោះ គឺសូមអញ្ជើញមក « The Moon Studio »៕ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Telegram-Troryorng
Share.