Inter Milan 3-2 Napoli

ក្រុមកំពុងឡើងជើង Napoli ក្រោមការដឹកនាំរបស់លោក Luciano Spalletti ស្គាល់រសជាតិចាញ់ជាលើកដំបូងនៅក្នុងក្របខណ្ឌ Serie A ក្រោមថ្វីជើង Inter Milan ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Giuseppe Meazza នារាត្រីថ្ងៃទី២១ ឈានចូលព្រឹកថ្ងៃទី២២ ខែវិច្ឆិកា។

៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Inter Milan សម្រេចដោយកីឡាករ Calhanoglu ដោយបាល់ពិន័យ១១ម៉ែត្រនៅនាទី២៥, Perisic នៅនាទី៤៤ និង Martinez នៅនាទី៦១ ខណ:២គ្រាប់របស់ក្រុមភ្ញៀវ Napoli ធ្វើបានដោយកីឡាករ Zielinski នៅនាទី១៧ និង Mertens នាទី៧៩។

Fiorentina 4-3 AC Milan

ចំណែកឯ AC Milan ក្រោមការដឹកនាំរបស់លោក Vincenzo Italiano ស្គាល់រសជាតិចាញ់ជាលើកដំបូងនៅក្នុងក្របខណ្ឌ Serie A ក្រោមថ្វីជើង Fiorentina ក្នុងលទ្ធផល ៤-៣ នៅកីឡដ្ឋាន Artemio Franchi គិត្រឹមសប្តាហ៍ទី១៣។

៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Fiorentina សម្រេចដោយកីឡាករ Duncan ដោយបាល់ពិន័យ១១ម៉ែត្រនៅនាទី១៥, Saponara នៅនាទី៤៥+១ និង Vlahovic នៅនាទី៦០,៨៥ ខណ:៣គ្រាប់របស់ក្រុមភ្ញៀវ AC Milan ធ្វើបានដោយកីឡាករ Ibrahimovic នៅនាទី៦២,៦៧ និង Venuti ស៊ុតចូលទីខ្លួនឯងនៅនាទី៩០+៦។

ក្រោយចប់ការប្រកួត Napoli បន្តឈរកំពូលតារាងដោយមាន ៣២ពិន្ទុស្មើគ្នាជាមួយ AC Milan ក្រោយឆ្លងកាត់១៣ប្រកួត ឈ្នះ១០ ស្មើ២ និងចាញ់១លើកដូចគ្នា។

តារាងចំណាត់ថ្នាក់ Top 10
តារាងចំណាត់ថ្នាក់ Top 20
Telegram-Troryorng
Share.