ទីបំផុត​ជនសង្ស័យ​បាន​ឆ្លើយសារភាព​ហើយថា ពិតជាបានសម្លាប់​ជនរងគ្រោះ បន្ទាប់ពីជិះម៉ូតូប្រទះគ្នា​ហើយឈានទៅធ្វើសកម្មភាព​ស្ទាក់ម៉ូតូជនរងគ្រោះ​ ដើម្បីឈាន​ទៅរំលោភ​សម្លាប់​នៅ​ក្នុង​ចំការពោត។ ការសារភាព​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​​ កម្លាំង​សមត្ថកិច្ចប៉ុស្ត៍រដ្ឋបាលចំការអណ្តូង បើកការស្រាវជ្រាវចុះឃាត់ខ្លួនជនសង្ស័យ ដែលបានរំលោភនារីសិស្សសាលាម្នាក់បណ្តាលឲ្យ​ស្លាប់ កាលពីថ្ងៃទី២០ វិច្ឆិកា ២០២១។

-ជនសង្ស័យមាន ឈ្មោះ ម៉ាប់ កំសត់ ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

-ជនរងគ្រោះមាន ឈ្មោះ ឌ.ម៉.ជ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង៤០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលចំការអណ្តូង បានទទួលព័ត៌មាន ពីឈ្មោះ អាន សុខលីន ភេទស្រី អាយុ១៨ឆ្នាំ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថាបានបាត់មិត្តភក្តិម្នាក់ (ជនរងគ្រោះ) ដែលចេញពីរៀនគួរជាមួយគ្នា ហើយត្រូវបានប្រទះឃើញដេកស្លាប់ នៅចំណុចកើតហេតុខាងលើ។

ប្រភពពីសមត្ថកិច្ចបាន​ឲ្យដឹងថា ក្រោយពីសមត្ថកិច្ចចុះពិនិត្យទីតាំងកើតហេតុ ក៏ឈានទៅបង្កើតគណៈកម្មការពិនិត្យសាកសព គឺពិតជាករណីរំលោភសម្លាប់ពិតមែន ដោយនៅលើខ្លួនប្រាណជនរងគ្រោះមានស្នាមច្របាច់ ក និងវាយលើផ្ទៃមុខរបស់ជនរងគ្រោះ នៅត្រង់ប្រដាប់ភេទមានធ្លាក់ឈាម ហើយរកឃើញស្បែកជើងបុរសចំនួន០១គូ នៅក្រោមសព នៅចម្ងាយប្រហែល៥ម៉ែត្រពីសពមានម៉ូតូ០២គ្រឿង ម៉ាកហុងដាសេ១២៥ សេរី២០១៥ ជារបស់ជនរងគ្រោះ និងមួយគ្រឿងទៀត ម៉ាកហុងដាសេ១២៥ ឡើងតែម២០១៥ ដែលសមត្ថកិច្ចសង្ស័យថាជាម៉ូតូរបស់ជនល្មើស។

ទាក់ទងករណីខាងលើនេះ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការណ៍ជាមួយកម្លាំងជំនាញខេត្ត រួមទាំងការចូលរួមពីលោក  ព្រះរាជអជ្ញារងសុធា ពិសិដ្ឋ តំណាងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តធ្វើការស្រាវជ្រាវ ហើយសមត្ថកិច្ចកំណត់មុខសញ្ញាបានចំនួន០១នាក់ ឈ្មោះ ម៉ាប់ កំសត់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម តែមុខសញ្ញាបានគេចខ្លួនបាត់ពីលំនៅដ្ឋាន លុះដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាលម៉ោង១៤ និង១៥នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងព្រហ្មទណ្ឌខេត្ត ដោយមាការសម្របសម្រួលពីលោកព្រះរាជអជ្ញារងសុធា ពិសិដ្ឋ តំណាឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តកំពងលចាមហើយដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ហោ ធ្វើការបង្ក្រាប់បានមុខសញ្ញាឈ្មោះ ម៉ាប់ កំសត់ នៅចំណុចវត្តក្នុងភូមិប៉ាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ហើយធ្វើការនាំមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីសាកសួរចាត់ការតាមនិតិវីធី។

ចម្លើយសារភាពរបស់ជនសង្ស័យ​នៅមុខសមត្ថកិច្ច បាន​ឲ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាព រំលោភ សម្លាប់ជនរងគ្រោះពិតមែន ដោយនៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូម្នាក់ឯង បញ្ច្រាសទិសគ្នា ជាមួយជនរងគ្រោះ ហើយឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក៏បត់ម៉ូតូជិះតាមពីក្រោយ មកដល់ចំណុចចំការពោត បានវ៉ាម៉ូតូជនរងគ្រោះហើយបានឈប់ម៉ូតូ ពាំងផ្លូវ ពេលនោះជនរងគ្រោះ ឈប់ម៉ូតូជនសង្ស័យបានដកសោរម៉ូតូជនរងគ្រោះ ហើយចាប់គ្រៀក កជនរងគ្រោះ។

ជនសង្ស័យបានបន្ដទៀតថា អំឡុងពេលគៀក ក ជនរងគ្រោះ គឺជនរងគ្រោះព្យាយាមស្រែក​ឲ្យគេជួយ តែស្រែកមិនរួច ហើយបានអូសចូលក្នុងចំការពោត វាយមួយដៃចំមាត់ ទើបចាប់អូសចូលទៅក្នុងទៀត បានចម្ងាយប្រហែល១០ម៉ែត្រពីផ្លូវលំ ជនសង្ស័យបានដោះអាវខាងក្រៅរបស់ជនរងគ្រោះរឹតក និងខ្ទប់មាត់ ជនរងគ្រោះបណ្តាលឲ្យសន្លប់។

ជនសង្ស័យបានសារភាពទៀតថា អំឡុងពេល​សន្លប់​ខ្លួនបាន ស្រាតខោជនរងគ្រោះ មកចងជើងទាំងពីរ ហើយរត់ទៅបណ្តើម៉ូតូទាំងពីរគ្រឿងមកលាក់ក្នុងព្រៃពោត និងយកទូរស័ព្ទជនរងគ្រោះ ០១គ្រឿង ម៉ាក OPPO រួចស្រាយខោធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសំរេច រួចយកដើមពោតរុកចូលក្នុងប្រដាប់ភេទជនរងគ្រោះទៀត ។ ពេលនោះមានបងប្អូនជនរងគ្រោះជិះម៉ូតូតាមផ្លូវស្រែកហៅឈ្មោះជនរងគ្រោះ ខ្លួនបានយកខោជនរងគ្រោះមករិតកបន្ថែមទៀត ដោយមិនឃើញជនរងគ្រោះដកដង្ហើម ហើយឃើញមានភ្លើងពិលចាំង លើស្លាកលេខម៉ូតូ ទើបខ្លួនភ័យហើយរត់គេចខ្លួនចោលម៉ូតូនៅកន្លែងកើតហេតុ ហើយដើរទៅឡើងជិះរថយន្តឈ្នួល នៅផ្សារតាំងគោក ដើម្បីគេចខ្លួនទៅភ្នំពេញ ហើយយកទូរស័ព្ទលក់នៅភ្នំពេញបានតម្លៃ២០ម៉ឺនរៀល ហើយទិញខោអាវថ្មី (ខោអាវធ្វើសកម្មភាពបានដោះបោះចោសក្នុងធុងសំរាមនៅភ្នំពេញ) រួចជិះរថយន្ដឈ្នួលត្រលប់មកផ្ទះវិញ មកពួនសំងំក្នុងវត្តប៉ាង ស្ថិតនៅក្នុងភូមិប៉ាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ទើបសមត្ថកិច្ចចាប់ខ្លួនតែម្តង៕

Share.