នៅ​ក្នុង​ខណៈ​ដែល​ប្រទេស​ថៃ​កំពុង​តែ​រង​នូវ​វិបត្តិ​ការ​ឆ្លង​រីក​រាលដាល​​​ជំងឺ ​កូវីដ​-១៩​ គូស្នេហ៍​តារា​ Mark Prin និង Kimberly ហាក់​មិន​បាន​ព្រងើយ​កន្តើយ​នឹង​ស្ថានការណ៍​នេះ​នោះ​ទេ ព្រោះ​អ្នក​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា​ផ្ញើ​ម៉ាស​ពេទ្យ ​N95 ទឹក​អាកុល​លាង​ដៃ​ ​​ព្រម​ទាំង​ធ្វើ​អាហារ​ថ្ងៃ​ត្រង់​ជូន​ក្រុម​គ្រូពេទ្យ​ ​គិលានុបដ្ឋាយិកា ​រាប់​រយ​នាក់​ ពេញ​មួយ​ខែ​ឧសភា​នេះ។

តារា​ទាំង​ពីរ​ដួង​នេះ​បាន​ចាប់​ដៃ​គ្នា​ទៅ​បរិច្ចាគ​ឈាម​នៅ​កាកបាទ​ក្រហម​ដើម្បី​ជា​កិច្ច​អញ្ជើញ​ឱ្យ​អ្នក​ដែល​មាន​សុខភាព​រឹងមាំ​ទៅ​បរិច្ចាគ​ឈាម​ឱ្យ​បាន​ច្រើន​គ្នា​ដើម្បីជួយ​ដល់​អ្នក​ជំងឺ​ដែល​គ្រោះ​ថ្នាក់​ អ្នក​ជំងឺ​ដែល​ត្រូវ​ការ​វះកាត់​ និង​អ្នក​ជំងឺ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ការ​ឈាម​ជា​ចាំ​បាច់​។

សូមចុចត្រង់នេះ៖ Nine Naphat​ ​តួ​ឯក​ប្រុស​ «Friend Zone» ​បំពេញ​ក្ដី​សុបិន​ធំជូន​ម្ដាយ​​បាន​សម្រេច!

Mark ក៏​បាន​ថ្លែង​ឱ្យ​ដឹង​ដែរ​ពី​មូលហេតុ​ខ្លួន​ចាប់​ដៃ​គូ​ស្នេហ៍​បរិច្ចាគ​ឈាម​និង​ឧបករណ៍​សម្ភារៈ​ពេទ្យ៖ ​«ខ្ញុំ​និង​ Kim ជឿថា​បើ​យើង​ ចូលរួម​ជួយ​គ្នា​ ពួកយើង​នឹង​ឆ្លង​កាត់​គ្រោះ​ធំ​លើក​នេះ​បាន​ សូម​ឱ្យ​យើង​គ្រប់​គ្នា​កុំ​ធ្វេសប្រហែស​ ពាក់​ម៉ាស់​ក្រណាត់​ឬ​ម៉ាស​ពេទ្យ​ លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ ពួកយើង​ជា​កម្លាំង​ចិត្ត​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ តស៊ូ​ទៅ​ជាមួយ​គ្នា​ ឆ្លងកាត់​ដំណាក់​កាល​នេះ​ជាមួយ​គ្នា​»។

​ក្រៅ​ពី​តារា​ពីរ​ដួង​នេះ​នៅ​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ដួង​ទៀត​​នៅ​ក្នុង​ប្រទេស​ថៃ​ឡើយ​ដែល​បាន​ចេញ​មក​ចូលរួម​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ តាមរយៈ​ការ​បរិច្ចាគ​ជា​ថវិកា​និង​ឧបករណ៍​ប្រើប្រាស់​ចាំ​បាច់​ផ្សេង​ៗ​នៅ​ក្នុង​ខណៈ​ដែល​ប្រទេស​ថៃ​កំពុង​ផ្ទុះ​ឡើង​នូវ​រលក​ទីបី​នៃ​ជំងឺ​កូវីដ​-១៩

Share.