ទីបំផុត​ពានរង្វាន់ AFC Champions League 2021 បានរក​ឃើញ​ម្ចាស់ជើងឯក ក្រោយក្រុម Al Hilal (អារ៉ាប៊ីសាអ៊ូឌីត) ឈ្នះក្រុម Pohang Steelers (កូរ៉េខាងត្បូង) នៅក្នុងលទ្ធផល ២-០ នារាត្រីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

២គ្រាប់របស់ក្រុម Al Hilal សម្រេចដោយកីឡាករ Nasser Al Dawsari នៅនាទី១ និងMoussa Marega នៅនាទី៦៣ ក្លាយជាម្ចាស់ជើងឯក ACL ៤សម័យកាលច្រើនជាងក្រុមណាៗទាំងអស់ ពោលគឺចាប់ពីឆ្នាំ១៩៩១,២០០០,២០១៩ និង ២០២១។

អតីតអ្នកចាត់ការក្លិប Monaco លោក Leonardo Jardim ក្លាយជាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ដំបូងគេក្នុងប្រវត្តិសាស្រ្តដែលអាចឈ្នះពានរង្វាន់ AFC Champions League

លោក Leonardo Jardim
ខាង​លើ​ជា​វីដេអូ​ហាយឡាយ​នៃ​ការ​ប្រកួត​ទាំង​ស្រុង៖
Telegram-Troryorng
Share.