រយៈពេល៥ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម នៅរាជធានីភ្នំពេញពោលគឺចាប់ពីថ្ងៃទី០១រហូតដល់ថ្ងៃទី០៥ឧសភាឆ្នាំ២០២១នេះ  ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ បានចំនួន ១៩៦,០៦៦នាក់ហើយ។

ដោយឡែកក្នុងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន ៤៨,៨៤៨នាក់ ក្នុងនោះមាននារី ២៥,៣៨១នាក់ផងដែរ។

នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឈុំ សុជាតិអ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម។

អ្នកនាំពាក្យក្រសួងការពារជាតិបានអំពាវនាវ កុំពលរដ្ឋនៅតំបន់ក្រហមទាំងអស់មានការព្រួយបារម្ភខ្លាចអស់វ៉ាក់សាំង ដោយរាជរដ្ឋាភិបាលបានត្រៀមវ៉ាក់សាំងរួចរាល់ហើយដើម្បីផ្តល់ជូនបងប្អូនក្នុងយុទ្ធនាការនេះ៕

Share.