លោកស្រី ពុធ ធីតា

លោកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេតបានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន សុំ​អភ័យ​ទោស​ដល់​អ្នក​គាំទ្រក្រោយ​ក្រុម​បឹងកេត ធ្លាក់ចេញពីពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងវិសាខា ក្នុងលទ្ធផល ២-១ នៅ​កីឡដ្ឋាន​ខេមបូឌាអ៊ែវេ កាលពីថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈ​នៅ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់​មួយ​នេះ​ក៏​របូត​ផង​ដែរ។

សារ​ទាំង​ស្រុក​របស់​ប្រធាន​ក្លិប​បឹងកេត បញ្ជាក់​ថា៖«យើងបានបាត់បង់ឳកាសក្នុងការប្រជែងពានទាំងពីរ ក្នុងឆ្នាំ២០២១នេះហើយក៍ប៉ុន្តែអ្វីដែលយើងមិនចង់បាត់បង់មួយទៀតនោះគឺបេះដូងអ្នកគាំទ្ររបស់យើង ខ្ញុំតំណាងអោយក្លិបទាំងមូលសុំអភ័យទោសការដែលធ្វើមិនបានល្អក្នុងការយកពានណាមួយជូនដល់អ្នកគាំទ្រទាំងអស់គ្នា យើងក្នុងក្លិបទាំងមូលពិតជាត្រូវការការលើកទឹកចិត្តពីបងប្អូនអ្នកគាំទ្រទាំងអស់ដើម្បីត្រឡប់មកវិញនូវភាពខ្លាំងរបស់យើងសំរាប់ការប្រកួតរដូវកាលថ្មីឆ្នាំ២០២២ខាងមុខ ក្រុមការងារនឹងកីឡាករទាំងអស់នូវពេលនេះខ្ញុំដឹងអ្នកទាំងអស់គ្នាពិបាកចិត្ត ខឹងនឹងខ្លួនឯងខ្លាំងណាស់ ហេតុអ្វីធ្វើមិនបាន កីឡាករ នឹងគ្រូយើងខ្លះនៅមិនទាន់ចេញពីស្តាតផង យើងត្រូវយល់ថានេះគឺជាបាល់ទាត់ ដូចលោកគ្រូប្រាក់វណ្ណីគាត់បាននិយាយថា «ជោគជ័យ នឹង បរាជ័យ វាដើរទន្ទឹមយើងជានិច្ច បើយើងប្រហែសឬភ្លេចខ្លួន វានិងនៅពីមុខយើងវិញមិនខាន។»

«បញ្ហាមានអោយកែមិនមែនគេច យើងត្រូវរៀនពីកំហុសរបស់យើងដើម្បីឆ្ពោះទៅរកភាពជោគជ័យ នឹងជ័យជំនះ ត្រូវចាំថាយើងចាញ់ ចាញ់ទាំងអស់គ្នា ឈ្នះ ឈ្នះទាំងអស់គ្នា បឹងកេតស៊ូៗ បឹងកេតស៊ូៗ យើងនឹងកែប្រែនូវកំហុសទាំងអស់ត្រឡប់មកវិញនូវភាពខ្លាំងរបស់យើង»។

Telegram-Troryorng
Share.