ឯកឧត្តមជាម យៀប តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាអតីតប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតគាំទ្រជា អនុប្រធានទី១ នៃរដ្ឋសភា។

ការបោះឆ្នោតនេះធ្វើនៅកិច្ចប្រជុំពេញអង្គរដ្ឋសភា បានធ្វើឡើងក្រោមអធិបតីភាព សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិក រដ្ឋសភា ដែលជាតំណាងរាស្រ្តចំនួន១០៦រូប ។

ឯកឧត្តមជាម យៀប កើតនៅឆ្នាំ១៩៤៦ នៅភូមិព្រែកចាម ឃុំបន្តិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាផ្នែកប្រវត្តិ-ភូមិវិទ្យានៅភ្នំពេញឆ្នាំ១៩៧៤។ ក្រៅពីនោះ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពាណិជ្ជកម្ម នៃសកល វិទ្យាល័យ «NCGU» នៃសហរដ្ឋអាមេរិក USA នៅឆ្នាំ២០០០, បញ្ចប់ថ្នាក់បណ្ឌិត Doctor Degree of Philosophy in Businesslaw Ph.D. ឆ្នាំ២០០៤, ជាប់ជាបណ្ឌិតរដ្ឋ ឆ្នាំ២០០៩ និងទទួល សញ្ញាបត្រថ្នាក់បណ្ឌិតមហាបរិញ្ញា ផ្នែកទស្សនៈវិជ្ជា វិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នាំ២០១០។

Share.