បន្ទាប់​ពី​បែក​ធ្លាយ​ដំណឹង​ LISA’s Blackpink ឆ្លង​កូវីដ​-១៩​ ហើយ​ផលិតកម្ម​របស់​តារា​ស្រី​រូប​នេះ​ YG Entertainment បាន​ចេញ​សេចក្ដី​ប្រកាស​អះអាង​ចំពោះ​ករណី​នេះ​ថា​ជា​ការ​ពិត​ ហើយ​សមាជិក​៣​រូប​ផ្សេង​ទៀត​ មិន​ថា​ជា​ Jennie ,Jisoo, និង Rose បាន​ពិនិត្យ​សុខ​ភាព​ ​និង​ធ្វើ​​ចត្តាឡីស័ក​រួចរាល់​ហើយ​ ប៉ុន្តែ​រក​មិន​ឃើញ​មាន​ការ​ឆ្លង​នៅ​ឡើយ​ទេ ចំណែក​សុខ​ភាព​របស់​ Lisa វិញ​មក​ទល់​ពេល​នេះ​នៅ​ធម្មតា​នៅ​ឡើយ​ទេ​​។

ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ជជែក​វែកញែក​គ្នា​ឡើង​ពាក់​ព័ន្ធ​នឹង​ដើម​ហេតុ​ឆ្លង​ជំងឺ​កូវីដ​-១៩ របស់​តារា​ស្រី​រូប​នេះ​ថា​ អាច​ទៅ​រួចដែរ​ទេ​ដែល​ LISA ឆ្លង​​ជំងឺ​កូវីដ​-១៩​ ដោយ​សារ​តែ​កញ្ញា​ធ្វើ​ដំណើរ​ទៅ​​ធ្វើ​ការ​នៅ​សហរដ្ឋ​អាមេរិក​ ជាមួយ​នឹង​ DJ Snake ដោយ​មាន​ទាំង​រូប​ភាព​និង​ Clip Video ថាកញ្ញា​បាន​ទៅ​លេង​ Club មួយ​កន្លែង​ក្នុង​ LA ជាមួយ​គ្នា​ថែម​ទៀត​ផង​។

ចំណែក​អ្នក​គាំទ្រ​របស់​តារា​ស្រី​រូប​នេះ​វិញ​ក៏​មាន​ការ​បង្កើត Hashtag #Getwellsoonlisa ព្រម​ទាំង​ផ្ញើ​កម្លាំង​ចិត្ត​មក​ដល់​ Idol របស់​ខ្លួន​រហូត​ក្លាយ​ជា​ Trend ល្បីល្បាញ​លំដាប់​ពិភពលោក​ថែម​ទៀត​។

ងាក​មក​ប្រភព​ចម្លង​កូវីដ​-១៩ របស់​ LISA វិញ​ត្រូវ​បាន​អ្នក​គាំទ្រ​របស់​កញ្ញា​អះអាង​ថា​មិនអាច​ទៅ​រួច​នោះ​ទេ​ដែល LISA ឆ្លង​កូវីដ​-១៩ ពី​អាមេរិក​ព្រោះ​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​កូរ៉េ​មាន​ការ​ត្រួត​ពិនិត្យ​ម៉ត់ចត់​ណាស់​ ដូច្នេះ​បើ​កញ្ញា​ឆ្លង​មក​ពី​ក្រៅ​ប្រទេស​​មែន​ ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ​ ​​ជាង​នោះ​ទៀត​ DJ Snake ដែល​ធ្វើ​ការ​ជាមួយ​គ្នា​ក៏​មិន​បាន​ឆ្លង​ជំងឺ​ Covid-19 ដែរ​។

ថ្វី​ត្បិត​តែ​មាន​រឿង​នេះ​កើត​ឡើង​ក៏​ពិត​មែន​ តែ​ការ​ដាក់​ការ​សង្ស័យ​ថា​កញ្ញា​ឆ្លង​កូវីដ​ពី​ទីណាមក​នោះ​មិនមាន​ភស្ដុតាង​បញ្ជាក់​អះអាង​ណាមួយ​ច្បាស់លាស់​ឡើយ​ ដូច្នេះ​មាន​តែ​រង់ចាំ​ស្ដាប់​ផលិតកម្ម​ YG Entertainment ចេញ​មក​ឆ្លើយ​តប​និង​បកស្រាយ​ចំពោះ​ករណី​នេះ​ថា​ពិត​ឬ​មិន​ពិត​យ៉ាង​ណា​ដែរ​?

Telegram-Troryorng
Share.