នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​រឿង​រ៉ាវ​បណ្ដាល​ឱ្យ​រញ្ជួយ​វេទិការ​ប្រកួត​ស្រី​ស្អាត​ក្នុង​ប្រទេស​ថៃ​ ក្រោយ​មាន​បវរកញ្ញា​ជា​ច្រើន​រូប​ពី​កម្មវិធី​ប្រកួត​ Miss Universe Thailand 2021 បាន​ធ្វើ​ដំណើរ​ទៅ​ប្ដឹង​ផ្ដល់​ជាង​ថត​រូប​តណ្ហា​ក្រាស់​ម្នាក់​ដែល​បាន​ព្យាយាម​ប្រព្រឹត្តិ​អនាចារ​លើ​រូប​កាយ​របស់​នារី​ជា​ច្រើន​រូប​តាម​រយៈ​សកម្មភាព​ដដែល​ៗ មិន​ថា​ចាប់គូទ​ ចាប់​ទ្រូង​ និង​ចង់​ចាប់​រំលោភ​ថែម​ទៀត​ផង​។

ម្ចាស់​ក្រុមហ៊ុន​ទិញ​កម្មសិទ្ធិ​បញ្ញា​ផលិត​កម្មវិធី​ប្រកួត​ Miss Universe Thailand បាន​ដឹក​នាំ​បវរកញ្ញា​និង​មេធាវី​ការពារ​ក្ដី​ចូល​ទៅ​ប្ដឹងផ្ដល់​សមត្ថកិច្ច​ប៉ូលីស​នៅ​​ការិយាល័យ​ប៉ូលិស​ដោយ​បាន​ផ្ដល់​បទ​សម្ភាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ «ទង្វើ​នេះ​មិន​អាច​អត់​ឱន​ឬ​សម្រប​សម្រួល​បាន​នោះ​ទេ​ព្រោះ​ជា​សកម្មភាព​ដែល​ធ្វើ​ឱ្យ​ខូច​ឈ្មោះ​ដល់​វេទិកា​ប្រកួត​ និង​ខូច​ឈ្មោះ​កិត្តិយស​បវរកញ្ញា​គ្រប់ៗ​គ្នា​ដែល​រង​គ្រោះ​ហើយ​ត្រូវ​មក​ជួប​រឿង​អកុសល​បែប​នេះ​ផង​ដែរ​។» មេធាវី​ការពារ​ក្ដី​ដដែល​នេះ​បាន​បន្ត​ទៀត​ថា​៖ «នៅ​មាន​បវរកញ្ញា​ជា​ច្រើន​រូប​ទៀត​ដែល​មិនហ៊ាន​ចេញ​មក​ប្ដឹង​ព្រោះ​សរុប​ទាំង​អស់​មាន​ជនរងគ្រោះ​ចំនួន​១០​នាក់​ ដែល​ត្រូវ​អ្នក​ថត​រូប​ល្មោភ​កាម​រូប​នេះ​ ចាប់​គូទ​ ចាប់​ទ្រូង និង​ព្យាយាម​រក​ឱកាស​រំលោភ​ថែម​ទៀត​។»

មេធាវីការ​ពារ​ក្ដី​ខាង​លើ​ដែល​មាន​ឈ្មោះ​ពិតថា និដា​បាន​បង្ហើបឱ្យ​ដឹង​ឥត​លាក់​ទៀត​ថា​៖ «ជាង​ថត​រូប​ម្នាក់​នេះ​ក្រៅ​ពី​ប្រព្រឹត្តិ​ទង្វើ​អនាចារ​នៅ​ក្នុង​វេទិការ​ប្រកួត​បវរកញ្ញ​ចក្រវាឡ​​ហើយ​នោះ​ ក៏​ធ្លាប់​បញ្ចេញ​សកម្មភាព​អាក្រក់​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ផ្សេង​ៗ​ទៀត​ដែរ​។ អ្វី​ដែល​សំខាន់​ទៀត​នោះ​បុរស​រូប​នេះ​ថែម​ទាំង​ប្រើ​កម្លាំង​បាយ​ចាប់​បង្ខំ​រំលោភ​បំពាន​រាង​កាយ​បវរកញ្ញា​ ដោយ​ទី​កន្លែង​កើត​ហេតុ​គឺ​ស្ថិត​នៅ​កន្លែង​ស្នាក់​នៅ​មួយ​កន្លែង​សម្រាប់​បវរកញ្ញា​ស្ថិត​ក្នុង​តំបន់​ ខាវយ៉ាយ ខេត្ត​ឈុន​ប៊ុរី​ ខណៈ​ដែល​ប្រធាន​ធំ​កម្មវិធី​ប្រកួត​នេះ​បាន​ប្ដេជ្ញាចិត្ត​ថា​នឹង​ចាត់​ការ​រឿង​នេះ​ឱ្យ​ដល់​ទីបំផុត​ ហើយ​ចាប់​ជន​ល្មើស​មក​ផ្ដន្ទា​ទោស​»

Miss Universe 2018
Miss Universe 2021
Telegram-Troryorng
Share.