ជា​មោទនភាព​ចំពោះ​កូន​ខ្មែរ​ខ្លាំងណាស់ ដែល​សម្បត្តិ​វប្បធម៌​សិល្បៈ​ជាតិខ្មែរ​ជាច្រើន​ទម្រង់​បាន​ចុះ​ក្នុង​បញ្ជី​បេ​តិ​ភណ្ឌ​ពិភពលោក ក្នុងការ​ថែរក្សា​កេរ្ដិ៍មរតក​ដូនតា​ខ្មែរ​មាន​ឱ្យ​ជីវិត​គង់វង្ស​យូរអង្វែង។ តាម​ការកត់សម្គាល់ នៅក្នុង​ខែ វិច្ឆិកា នេះ មានសម្បត្តិ​វប្បធម៌​ចំនួន៤ បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ។

១.របាំ​ព្រះរាជ​ទ្រព្យ

របាំ​ព្រះរាជ​ទ្រព្យ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ របាំ​ដែលមាន​វ័យ​ចំណាស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មួយ​នេះ គឺជា​អ្នកថែរក្សា​ប្រពៃណី សិល្បៈ​នាដកម្ម​បុរាណ​ខ្មែរ និង​ជា​របាំ​ក្បាច់​ខ្មែរ​បុរាណ​មាន​កាយវិការ ទន់ភ្លន់ ទ្រង់​ខ្លួន​ចែងចាំង​ភ្លឺផ្លេកៗ គួរឱ្យ​ចង់​ទស្សនា។

២.ល្ខោន​ស្រមោល​ស្បែក​ធំ

ល្ខោន​នេះ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ ចុះ​នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ល្ខោនស្បែក​ធំ ជា​សិល្បៈ​បង្ហាញ​ពី​បួងសួង​បូជា ដែល​យក​ដំណើររឿង រាមកេរ្ដិ៍​មក​ពោល។ ល្ខោន​នេះ​គេ​សម្ដែង​នៅមុខ​ភ្លើង​គប់។

៣. ល្ខោនខោលវត្តស្វាយអណ្តែត

ល្ខោនខោលវត្តស្វាយអណ្តែត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ២០១៨។

៤.ចាប៉ីដងវែង

សិល្បៈ​ចាប៉ីដងវែង​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០។ ចាប៉ីដងវែង ជា​ឧបករណ៍​ភ្លេងខ្មែរ​សម្រាប់​ប្រគំ​ក្នុង​វង់ភ្លេង​ការ​បុរាណ វង់​ហ្លួង​អារក្ស វង់ភ្លេង​មហោរី​ជាដើម និង​ប្រើ​ទោល សម្រាប់​លេង​កំដរ​ចម្រៀង​កំណាព្យ៕

Share.