ក្រុមមកពីស្លូវ៉ានៀ NS Mura

ការប្រកួតជម្រុះពូល G ក្នុងពានរង្វាន់ UEFA Europa Conference League ក្រុមមកពីស្លូវ៉ានៀ NS Mura បានធ្វើរឿងភ្ញាក់ផ្អើលមួយ ក្រោយយកឈ្នះ Tottenham Hotspur របស់លោក Antonio Conte លទ្ធផល ២-១ នៅរាត្រីថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រុម NS Mura ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ មានអាយុកាលត្រឹមតែ៩ឆ្នាំប៉ុណ្ណោះ គឺជាក្រុមជើងឯកក្របខណ្ឌ Slovenian PrvaLiga លីគកំពូលនៅស្លូវ៉ានៀ ឆ្នាំ២០២០/២១។

គួរបញ្ជាក់ឲ្យដឹងថានេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុម NS Mura សម្រាប់ការប្រកួតជម្រុះក្នុងពូល G បន្ទាប់ពីឆ្លងកាត់៤ប្រកួត មិនដែលឈ្នះ ឬស្មើឡើយ ។

តារាងចំណាត់ថ្នាក់ពូល G៖
១. Rennes មាន១០ពិន្ទុ ក្រោយឆ្លងកាត់៥ប្រកួត ឈ្នះ៣ ស្មើ២ មិនដែលចាញ់
២. Vitesse មាន៧ពិន្ទុ ក្រោយឆ្លងកាត់៥ប្រកួត ឈ្នះ២ ស្មើ១ ចាញ់២
៣. Spurs មាន៧ពិន្ទុ ក្រោយឆ្លងកាត់៥ប្រកួត ឈ្នះ២ ស្មើ១ ចាញ់២
៤. Mura មាន៣ពិន្ទុ ក្រោយឆ្លងកាត់៥ប្រកួត ឈ្នះ១ ចាញ់៤។

Telegram-Troryorng
Share.