នៅ​ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈ​ព័ត៌មាន​ថៃ one31 บอย วันบันเทิง (ប៊យវ៉ាន់​បាន់​ថើ​ង) បានចេញ​ចំណងជើង​ធ្វើ​បញ្ជាក់​ឱ្យដឹងថា តំណែង​ស្នេហ៍​រវាង តារា​ស្រី Bella Ranee និង​តារា​ប្រុស Weir Sukonwat អស់​រយៈពេល ៩ ឆ្នាំ​បា​នប​​ញ្ច​ប់​ជា​ស្ថាពរ។

សារព័ត៌មាន​ថៃ​បានចេញ​ផ្សាយ​អះអាងថា រយៈពេល​ជាង១ខែ​នេះ អ្នកសារព័ត៌មានព្យាយាមសួរពីទំនាក់អ្នកទាំងពីរតាមរយៈចង្កោមអ្នកសិល្បៈ ហើយគេ​ឃើញ​ស្ថានភាព​ស្នេហា​រវាង​តារា​ទាំងពីរ​ដួង​ខាងលើនេះ មានការ​ធ្លាក់ចុះ​យ៉ាង​ស្ងាត់​ជ្រាប។ ដោយមាន​អ្នក​អះអាងថា អ្នក​ទាំង​ពីរបាន​ចែកផ្លូវគ្នា​ជ្រើសរើស​អនាគត​រៀងខ្លួន ជីវិត​អ្នកណា អ្នកនោះ​អ្នកសម្រេច ដោយ​មិនមាន​អ្នក​ទី៣ចូលមក​ច្រៀ​ត​ជ្រែក​ឡើយ។

សារព័ត៌មាន​ថៃ Sanook បាន​អះអាង​បន្ថែមទៀតថា បើ​ទោះ​តារា​មួយគូ​នេះ មិនមាន​ឋានៈ​ជា​គូស្នេហ៍​ទៀត​ក៏ពិតមែន ក៏ប៉ុន្ដែ អ្នក​ទាំងពីរ​នៅតែ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​នឹង​គ្នា ឱ្យ​មហាជន​អ្នកគាំទ្រ​បានឃើញ៕

Telegram-Troryorng
Share.