សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វុនស៊ិនប៉ិច បានទទួលមរណភាព កាលពីវេលាម៉ោង វេលាម៉ោង ៩ និង ៤០ ម៉ោង ( ត្រូវនឹងម៉ោង ៣ និង ៤០ នាទី ម៉ោងនៅភ្នំពេញ ) នៅក្នុងប្រទេសបារាំង។ នេះបើយោងតាមការបង្ហោះដំណឹងនៅលើបណ្ដាញសង្គមហ្វេសបុក ពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ 

សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ (ប្រសូតថ្ងៃទី២ ខែមករា គ.ស ១៩៤៤) គឺអ្នកនយោបាយកម្ពុជា។ ព្រះអង្គគឺជាព្រះរាជបុត្រទីពីររបស់ព្រះបាទនរោត្តម សីហនុ និងត្រូវជាព្រះរាមនៃព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន គឺព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិគឺជាព្រះប្រធានគណបក្សរាជានិយមមួយនៅកម្ពុជាដែលមានឈ្មោះថា គណបក្សហ្វុនស៊ិនប៉ិច ហើយបានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីទីមួយ នៃកម្ពុជាពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧ ហើយបន្ទាប់មកក៏បានក្លាយជាព្រះប្រធានរដ្ឋសភាចន្លោះឆ្នាំ១៩៩៨ ដល់ងឆ្នាំ២០០៦៕

Share.