Sergio Ramos

ទីបំផុតខ្សែការពារ Sergio Ramos អាចបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាកីឡាករ PSG ជាមួយជ័យជម្នះ ៣-១ លើក្រុម Saint-Étienne ដែល​ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ​ទ្រង់​សព្វ​ព្រះហារទ័យ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយខកខានលេងលើទីលានអស់រយ:ពេល២០៧ថ្ងៃ។

៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ PSG សម្រេចដោយ Marquinhos ២គ្រាប់ម្នាក់ឯង និង Angel Di Maria ដែលជាការបញ្ចូលបាល់យ៉ាងស្អាតពីសំណាកខ្សែប្រយុទ្ធ Lionel Messi ទាំងអស់ ខណ:ក្រុម Saint-Étienne វាយបក១គ្រាប់វិញដោយកីឡាករ Denis Bouanga

វីដេអូ PSG ឈ្នះ Saint-Étienne ៣-១

អំឡុងការប្រកួតនៅនាទី៨៤ ខ្សែប្រយុទ្ធ Neymar បានរងរបួសកជើងត្រូវបង្ខំចិត្តសែងចេញពីទីលានទាំងទឹកភ្នែក ក្រោយប៉ះទង្កិចជាមួយកីឡាករ Yvann Macon

ក្រោយរងរបួស Neymar បានផុសនៅលើ Instagram ថា៖ «ខ្ញុំនឹងជាសះស្បើយឡើងវិញ។ ជាអកុសល របួសបែបនេះជាឧបសគ្គសម្រាប់អត្តពលិក។ នេះជាអ្វីដែលខ្ញុំត្រូវជួបងើយក្បាលឡើង និងប្រឹងប្រែងបន្តទៀត។ ខ្ញុំនឹងត្រលប់មកវិញខ្លាំងជាងមុន»៕

វីដេអូ Neymar របួសកជើង
Telegram-Troryorng
Share.