ក្លិបបាល់ទាត់វិសាខា បានប្រកាសនាំចូលខ្សែការពារចំណូលថ្មី ១រូបគឺកីឡាករ ឈង់ ប៊ុនណាត មកពង្រឹងក្រុមត្រៀមសម្រាប់រដូវកាល ២០២២ នៃលីគកំពូលកម្ពុជា។

គួរបញ្ជាក់ក្លិបអង្គរថាយហ្គឺរ ទើបតែប្រកាសចែកផ្លូវជាមួយខ្សែការពារ ឈង់ ប៊ុនណាត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយរួមរស់រយៈពេល ៤ឆ្នាំ ជាមួយគ្នា។

សូមរំឭកថា ប៊ុនណាត លេងបាល់ដំបូងក្នុងក្រុមជម្រើសខេត្តសៀមរាប រួចចូលរួមក្រុមគិរីដងរែក មុនធ្វើតេស្តជាប់ចូល សូលទីឡូអង្គរ កាលនៅលីគទី២។ ក្រោយបង្ហាញសមត្ថភាពនៅទីនោះបានល្អ ប៊ុនណាត ត្រូវបាន អង្គរថាយហ្គឺរនាំចូលមកទល់បច្ចុប្បន្ន។ គេក៏ធ្លាប់ជាប់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ, ២៣ឆ្នាំ និងក្រុមធំផងដែរ៕

Telegram-Troryorng

Share.