ក្រោយការចាកចេញរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Oriol Mohedano Segura ពេលនេះក្លិបបាល់ទាត់អង្គរថាយហ្គឺរ​ បន្តប្រកាសចែកផ្លូវជាមួយកីឡាករ៥រូបបន្ថែមទៀត ត្រឹមរយ:ពេល២ថ្ងៃប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី២៨ និង២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

កីឡាករទាំង៥រូបមានដូចជា៖
– កីឡាករ Ata Inia
– កីឡាករ Kosuke Uchida
– កីឡាករ ឈង់ ប៊ុនណាត
– កីឡាករ ឡុង ភារ៉ាត់
– កីឡាករ Maksim Taleyko។

គួរបញ្ជាក់រដូវកាល២០២១ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ​ បញ្ចប់ចំណាត់ថ្នាក់លេខរៀងទី៦ ក្រោយឆ្លងកាត់១៩ប្រកួត ឈ្នះ៨ ស្មើ៤ និងចាញ់៧ មាន២៨ពិន្ទុ ចំណែកឯពានសម្ដេចតេជោ ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយក្រោមថ្វៃជើងព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៣:០៕

Telegram-Troryorng
Share.