កំពង់ធំ៖ ហេតុការណ៏ គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីថ្ងៃម្សិលមិញ នៅតាមបណ្តោយផ្លូវជាតិលេខ០៦ ត្រង់ចំណុចភូមិសាលាឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

ប្រភពព័ត៍មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបើកមុខគេ ម៉ាកណាវ៉ារ៉ាបានអកសឺនឹងបុរសម្នាក់ជិះម៉ូតូ ឆ្លងផ្លូវ ហើយជាន់ហ្វ្រាំងយ៉ាងគំហុកដើម្បីគេចមិនអោយបុកម៉ូតូ ទើបរថយន្តបើកបរពីក្រោយ ជាន់ហ្វ្រាំងមិនទាន់ ក៏បុកបន្តកន្ទុយគ្នាតែម្តង ហើយក្នុងចំ ណោមរថយន្តទាំង៤គ្រឿងនោះ គឺរថយន្តដែលបើកកណ្តាលគេបានខូចខាតខ្ទេចស្ទើរទាំងស្រុង ហើយស្លាប់ក្មេងស្រី ម្នាក់ដែលមានទើបតែអាយុជាង១ឆ្នាំ ចំណែករថយន្តបើកក្រោយគេ ម៉ាកRX.300 ក៏ខូចខាតយ៉ាងតំណំដែរ និងរថយន្ត២គ្រឿងទៀតខូចតិចតួច។

តាមសមត្ថកិច្ចចរាចរស្រុកតាំងគោកបានបញ្ជាក់ថា រថយន្តដែលមានគ្រោះថ្នាក់ខាងលើនេះ គឺធ្វើដំណើស្របគ្នាពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិ លេខ៦ គឺពីភ្នំពេញទៅសៀមរាប ហើយក្មេងស្រីម្នាក់ដែលរងគ្រោះនោះ បានបាត់បង់ជីវិតនៅពេលបញ្ជូនទៅដល់មន្ទីរបង្អែក ស្រុកបារាយណ៍។

ក្រោយពេលសមត្ថកិច្ចបានធ្វើការវាស់វែងនិងសម្រួលចរាចរ ហើយនាំយកវត្ថុតាងទាំងអស់រងចាំដោះស្រាយគ្នានៅអធិការស្រុកតាំងគោក ចំណែកក្មេងស្រីរងគ្រោះ សមត្ថកិច្ចប្រគល់ក្រុមជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Share.