ទំនាក់ទំនង​ស្នេហា​រវាង​តារា​ស្រី​នាង Prang Kannaran (ម៉ែ​ចន្ទ​វ៉ាត) ជាមួយ​តារាចម្រៀង​ប្រុស​លោក Tong Twopee បាន​រឹតចំណង​អស់​រយៈពេល១០ឆ្នាំ​មកហើយ។ មាន​អ្នកគាំទ្រ​ជាច្រើន​បាន​ចូលរួម​សម្ដែង​ភាព​ត្រេកអរ​ចំពោះ​តារា​ស្រី Prang Kannaran (ម៉ែ​ចន្ទ​វ៉ាត) នៅពេលដែល​តារាចម្រៀង​ប្រុស Tong Twopee លុតជង្គង់​សុំ​នាង​រៀបការ។ ដំណឹង​ល្អ​នេះ កើត​បាន​ឡើង​ស្រប​ពេលដែល​តារា​ស្រី Bella (កា​រ៉ា​កេ​ត) ធ្លាយ​ដំណឹង​បែកបាក់​ស្នេហា​ជាមួយ​លោក Wier Soknawat ក្រោយ​មានឈ្មោះ​ជា​សង្សារ៩ឆ្នាំ។

ជាមួយគ្នានេះដែរ នាង Bella (កា​រ៉ា​កេ​ត) ក៏បាន​ចូលទៅ Comment នៅលើ​អ៊ី​ស្ដា​ក្រាម សម្ដែង​ការ​ត្រេកអរ​ចំពោះ​តារា​ស្រី Prang Kannaran (ម៉ែ​ចន្ទ​វ៉ាត) ដែល​ធ្លាប់ជា​ក្រុមការងារ​សម្ដែង​រឿង «បុព្វ​សន្និវាស» រួមគ្នា ដោយ​ពោលថា «Awww Congrats na ម៉ែ​ចន្ទ​វ៉ាត»។ ពាក្យ Comment  របស់  Bella (កា​រ៉ា​កេ​ត) បានធ្វើឱ្យ​អ្នកគាំទ្រ​ស្រ​ងោះ​ស្រងោចចិត្ត​ខ្លាំង​មែនទែន។

មាន​អ្នកគាំទ្រ​បាន Comment បន្ដ​នៅ​ពីក្រោម Comment តារា​ស្រី Bella(កា​រ៉ា​កេ​ត) ថា « Bella ចា៎! ចង់ឱ្យ​ខ្ញុំ​លន្លង់លន្លោច​បែបនេះ​ណា ថ្ងៃ​ប្រកាស សូមឱ្យ​ជា​ដំណឹង​ល្អ​ណា ស្រឡាញ់​អ្នក​ទាំងពីរ​ចេញពី​ចិត្ត»។ ខ្លះ​ទៀតថា «គូ Bella ក៏ត្រូវ​ដូច​គូ​នេះ​ណា កុំ​ចែកផ្លូវ​គ្នា​ឱ្យសោះ»។ នៅមាន​ខ្លះទៀត​បន់ស្រន់​ថា «សូមឱ្យ​គូ Bella វិល​មករក​គ្នា​វិញ​នៅ​ឆ្នាំ​ទី១០ណា»។

សូមជម្រាបថា រហូតមកទល់​ពេលនេះ ទំនាក់ទំនង​ស្នេហា​របស់  Bella(កា​រ៉ា​កេ​ត) នៅ​មិនទាន់មាន​សារព័ត៌មាន​ថៃ​បញ្ជាក់​ឱ្យ​កាន់តែច្បាស់ និង​ស៊ី​ជ្រៅ​បាន​នៅឡើយ​ទេ គឺ​មានតែ​អ្នកគាំទ្រ​រង់ចាំ​តាមដាន​បន្ដទៀត៕

Share.