ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពាន Ballon d’Or លើកទី៧របស់ខ្លួននៅក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង និងជាការឈ្នះច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់ រាប់ចាប់តាំងឆ្នាំ១៩៥៦ ពោលគឺនៅពេលពានរង្វាន់ Ballon d’or ត្រូវបានបង្កើតឡើងដំបូងមកម្ល៉េះ។

តារា​ឆ្នើម​អា​ហ្ស​ង់​ទី​ន​បាន​បំបាក់​កីឡាករ​ជើង​ខ្លាំង​២រូបផ្សេងទៀតដូចជាខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich ឈរលេខរៀងទី២ និង Jorginho របស់តោខៀវ Chelsea ឈរលេខរៀងទី៣។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង១០រូបក្នុងពានរង្វាន់ Ballon d’Or ឆ្នាំ២០២១៖
1. Lionel Messi របស់ក្រុម PSG
2. Robert Lewandowski របស់ក្រុម Bayern Munich
3. Jorginho របស់ក្រុម Chelsea
4. Karim Benzema របស់ក្រុម Real Madrid
5. N’Golo Kante របស់ក្រុម Chelsea
6. Cristiano Ronaldo របស់ក្រុម Man Utd
7. Mohamed Salah របស់ក្រុម Liverpool
8. Kevin De Bruyne របស់ក្រុម Man City
9. Kylian Mbappe របស់ក្រុម PSG
10. Donnarumma របស់ក្រុម PSG។

គួរបញ្ជាក់ផងដែរថា Lionel Messi ធ្លាប់ឈ្នះ Ballon d’Or ៦លើករួចមកហើយគឺកាលឆ្នាំ ២០០៩,២០១០,២០១១,២០១២,២០១៥ និង ២០១៩ និងចុងក្រោយលើកទី៧ នៅយប់ថ្ងៃទី២៩ ឈានចូលព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខណ: Ronaldo បាន​ឈ្នះ​ពានរង្វាន់​នេះ​នៅ​ឆ្នាំ ២០០៨,២០១៣,២០១៤,២០១៦ និង ២០១៧ ចំនួន​៥​លើក​តែ​ប៉ុណ្ណោះ។

ស្នាដៃរបស់ Messi ធ្វើបាននៅក្នុងរដូវកាល ២០២០-២០២១ គឺជួយឱ្យក្រុម Barcelona ឈ្នះពានរង្វាន់ Copa del Rey និងក្រុមជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ឈ្នះពាន Copa America ឆ្នាំ២០២១ ជាលើកដំបូងក្នុងរយ:ពេល២៨ឆ្នាំចុងក្រោយ៕

Telegram-Troryorng
Share.