កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា មាន​រៀបចំ​កម្មវិធី​ប្រគន់​ពាន​រង្វាន់​ជូន​ចំពោះ​ម្ចាស់​ស្នាដៃ​កំណាព្យ​និង​រឿង​ខ្លី​សរុប​ចំនួន​៩​រូប​ដែល​ឈ្នះ​ពាន​រង្វាន់​ និង​រង្វាន់​លូង​ចិត្ត​ពី​កម្មវិធី​ប្រកួត​ពាន​រង្វាន់​ព្រះនាង​ឥន្ទ្រទេវី​​ឆ្នាំ​២០២១​។

សូម​ចូលរួម​​អបអរសាទរ​ចំពោះ​​ម្ចាស់​ស្នាដៃ​ដែល​ទទួល​បាន​ជ័យលាភី​ពានរ​ង្វាន់​ព្រះនាង​ឥន្ទ្រទេវី​ឆ្នាំ​២០២១ ​ផ្នែកកំណាព្យ​៖

– កវីនិពន្ធ វណ្ណ សារ៉េត ចំណាត់ថ្នាក់លេខ ១
– កវីនិពន្ធ វង្ស សុភាជ ចំណាត់ថ្នាក់លេខ ២
– កវីនិពន្ធ សែម ពណ្ណរាយ ចំណាត់ថ្នាក់លេខ ៣
– កវីនិពន្ធ កែវ សេងរដ្ឋា ចំណាត់ថ្នាក់លេខ ៤
– កវីនិពន្ធ មឿន សំណាង ចំណាត់ថ្នាក់លេខ ៥
– កវីនិពន្ធ សាម សានិត រង្វាន់លួងចិត្ត
សូម​ចូលរួម​​អបអរសាទរ​ចំពោះ​​ម្ចាស់​ស្នាដៃ​ដែល​ទទួល​បាន​ជ័យលាភី​ពានរ​ង្វាន់​ព្រះនាង​ឥន្ទ្រទេវី​ឆ្នាំ​២០២១ ផ្នែករឿងខ្លី៖
– អ្នកនិពន្ធ អ៊ុច ថាវី ចំណាត់លេខ២
– អ្នកនិពន្ធ ឡុង លាបសុជាតា ចំណាត់លេខ៣
– អ្នកនិពន្ធ ដុក ដុំ រង្វាន់លួងចិត្ត

សូម​ចូលរួម​អបអរសាទរ​ចំពោះ​ម្ចាស់​ស្នាដៃ​ទាំង​៩​រូប​ដែល​បាន​ខិតខំ​ព្យាយាម​បញ្ចេញ​អស់​នូវ​សមត្ថភាព​ខ្លួន​ ដែល​ចាត់​ទុក​ជា​ចលនា​ថែរក្សា​ការពារ​អភិរក្ស និង អភិវឌ្ឍ​នូវ​ អក្សរ​សាស្ត្រ​ ជាតិ​៕

Telegram-Troryorng

​​

Share.