កីឡាការនី Alexia Putellas សញ្ជាតិអេស្ប៉ាញបានឈ្នះពានរង្វាន់ Ballon d’Or ផ្នែកនារីឆ្នាំ២០២១ នៅក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង បន្ទាប់ពីជួយឲ្យក្រុមបាល់ទាត់នារី FC Barcelona Femení ឈ្នះពានចំនួន៦ក្នុងរដូវកាល ជាពិសេសពានរង្វាន់ UEFA Champion League ២០២១។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាការនីទាំង៣រូបដែលទទួលបានពិន្ទុបានច្រើនជាងគេ៖
1. Alexia Putellas សញ្ជាតិអេស្ប៉ាញមកពីក្រុម FC Barcelona ទទួបានពិន្ទុសរុប១៨៦
2. Jennifer Hermoso សញ្ជាតិអេស្ប៉ាញមកពីក្រុម FC Barcelona ទទួបានពិន្ទុសរុប៨៤
3. Australia Sam Kerr សញ្ជាតិអង់គ្លេសមកពីក្រុម Chelsea ទទួលបានពិន្ទុសរុប៤៦។

អតីតកីឡាការនីរបស់ក្រុម Levente វ័យ២៧ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម FC Barcelona នៅឆ្នាំ២០១២ លេងនៅតំបន់ប្រយុទ្ធ ដោយបង្ហាញខ្លួនសរុប២៧១ និងស៊ុតបញ្ចូលទីបាន១១៧គ្រាប់ ខណ:ក្រុមជម្រើសជាតិអេស្ប៉ាញ បង្ហាញខ្លួនបាន៩២ប្រកួត ស៊ុតបាន២២គ្រាប់ផងដែរ៕

កីឡាការនី Alexia Putellas និង​​ Messi
Telegram-Troryorng
Share.