ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ 2021 FIFA Arab Cup សុទ្ធសឹងតែ​ជា​ប្រទេស​កាន់​សាសនា​ឥស្លាម ​មក​ពី​ទ្វីប​អាហ្រ្វិក និង​ទ្វីប​អាស៊ី ចាប់ផ្តើមនៅរសៀលនេះ ដោយមាន១៦ក្រុមចូលរួម បែងចែកជា៤ពូល ប្រើពេលត្រឹមតែ១៩ថ្ងៃប៉ុណ្ណោះ(ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១) ដើម្បីបញ្ចប់ព្រឹត្តិការណ៍នេះ។

ពូល A មាន៤ក្រុម៖
– អ៊ីរ៉ាក់
– អូម៉ង់
– កាតារ
– បារ៉ែន។
ពូល B មាន៤ក្រុម៖
– ម៉ូរីតានី
– ស៊ីរី
– ទុយនីស៊ី
– អារ៉ាប់រួម។
ពូល C មាន៤ក្រុម៖
– ម៉ារ៉ុក
– អារ៉ាប៊ីសាអូឌីត
– ហ្ស៊កដានី
– ប៉ាឡេស្ទីន
ពូល D មាន៤ក្រុម៖
– អាល់ហ្សេរី
– អេហ្ស៊ីប
– លីបង់
– ស៊ូដង់។

កាលបរិច្ឆេទប្រកួតបើកឆាកវគ្គសន្សំពិន្ទុនៅក្នុងពូល A៖
– អ៊ីរ៉ាក់ ប៉ះ អូម៉ង់ (វេលាម៉ោង៨:០០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ២០២១)
– កាតារ ប៉ះ បារ៉ែន (វេលាម៉ោង១១:៣០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ២០២១)

កាលបរិច្ឆេទប្រកួតបើកឆាកវគ្គសន្សំពិន្ទុនៅក្នុងពូល B៖
– ទុយនីស៊ី ប៉ះ ម៉ូរីតានី (វេលាម៉ោង៥:០០ល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ២០២១)
– អារ៉ាប់រួម ប៉ះ ស៊ីរី (វេលាម៉ោង២:០០រំលងអធ្រាត្រ ថ្ងៃទី១ ខែធ្នូ ២០២១)

កាលបរិច្ឆេទប្រកួតបើកឆាកវគ្គសន្សំពិន្ទុនៅក្នុងពូល C៖
– ម៉ារ៉ុក ប៉ះ ប៉ាឡេស្ទីន (វេលាម៉ោង៧:០០យប់ ថ្ងៃទី១ ខែធ្នូ ២០២១)
– អារ៉ាប៊ីសាអូឌីត ប៉ះ ហ្ស៊កដានី (វេលាម៉ោង១០:០០យប់ ថ្ងៃទី១ ខែធ្នូ ២០២១)

កាលបរិច្ឆេទប្រកួតបើកឆាកវគ្គសន្សំពិន្ទុនៅក្នុងពូល D៖
– អាល់ហ្សេរី ប៉ះ ស៊ូដង់ (វេលាម៉ោង១:០០រសៀល ថ្ងៃទី១ ខែធ្នូ ២០២១)
– អេហ្ស៊ីប ប៉ះ លីបង់ (វេលាម៉ោង៤:០០រសៀល ថ្ងៃទី១ ខែធ្នូ ២០២១)

កាល​ពី​បង្កើត​ឡើង​ដំបូង​​ក្នុង​ឆ្នាំ​១៩៩៦៣ ពានរង្វាន់​នេះ​មាន​ឈ្មោះ​ថា Arab Cup ប៉ុន្តែ​​រៀបចំ​មិន​បាន​ទៀងទាត់​នោះ​ទេ ដោយ​ឆ្នាំ​ខ្លះ​រៀបចំ ហើយ​ឆ្នាំ​ខ្លះ​ក៏​រំលង ខណៈ​នេះ​ជា​លើក​ទី២​ហើយ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កាតារ ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​នៅ​ឆ្នាំ១៩៩៨។ គិត​ត្រឹម​ពេល​នេះ​ពាន 2021 FIFA Arab Cup រៀនចំ​ឡើង​បាន​ចំនួន​៩លើក​មក​ហើយ ស្រប​ពេល​ក្រុម​អ៊ីរ៉ាក់ ធ្លាប់​ឈ្នះ​ជើង​ឯក​បាន​ចំនួន​៤លើក អារ៉ាប៊ីសាអ៊ូឌីត ធ្លាប់​ឈ្នះ​បាន​២លើក និង​ទុយណេស៊ី ម៉ារុក ធ្លាប់ ឈ្នះ​ម្នាក់​១លើក៕

Telegram-Troryorng
Share.