សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ហ៊ុន ម៉ាណែតជាបេក្ខភាព ១ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីបន្ទាប់សម្តេច។

ការបញ្ជាក់របស់សម្តេចតេជោហ៊ុន សែនយ៉ាងដូច្នេះបានធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធផល នានានៅក្នុងខេត្តព្រះសីហនុ។

ការប្រកាសរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះធ្វើឡើងចំថ្ងៃប្រារព្ធខួបទី៤៣នៃថ្ងៃបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិ០២ធ្នូដែលមានសម្តេចជាស្ថាបនិក១រូបដ៏សំខាន់រួមនឹង ឥស្សរជនមួយចំនួនទៀតរួមមានសម្តេចជា ស៊ីម និងសម្តេចហេង សំរិនជាដើម។

នៅក្នុងពិធីនាព្រឹកថ្ងៃទី២ធ្នូនេះដែរ សម្តេចតេជោក៏បានបញ្ចេញប្រតិកម្មចំពោះអ្នកវិភាគមួយ ចំនួនដែលតែងតែចាំរិះគន់សម្តេចថា បាននិងកំពុងតែពង្រឹងអំណាចនិងកំពុងតែត្រួសត្រាយ ផ្លូវសម្រាប់កូនៗរបស់សម្តេចដឹកនាំប្រទេសកម្ពុជាបន្ត៕

Share.