អ្នកចាត់ការវ័យ៤១ឆ្នាំ Steven Gerrard ដឹកនាំក្រុម Aston Villa ចាញ់ជាលើកដំបូងក្រោមថ្វៃជើង​ ក្រុមខ្លាំងមេឃខៀវ Man City ក្នុងលទ្ធផល ២-១ នៅ កីឡដ្ឋាន Villa Park នារាត្រីយប់ថ្ងៃទី១ ឈានចូលព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សប្តាហ៍ទី១៤។

៣ប្រកួតដំបូងរបស់ Aston Villa ក្រោមការដឹកនាំរបស់ Steven Gerrard៖
– Aston Villa 2-0 Brighton & Hove Albion
– Crystal Palace 1-2 Aston Villa
– Aston Villa 1-2 Man City។

បច្ចុប្បន្ន Aston Villa ស្ថិតនៅលេខ១៣ ក្រោយឆ្លងកាត់១៤ប្រកួត ឈ្នះ៥ ស្មើ១ និងចាញ់៨ មាន១៦ពិន្ទុ ខណ:អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសរូបនេះ បានចូលមកជំនួសតំណែងលោក Dean Smith នៅថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅនេះ៕

Telegram-Troryorng
Share.