ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា ជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង កើតមានឡើងនៅបណ្ដា ប្រទេស មួយចំនួន តែមិនទាន់មានកើតនៅកម្ពុជា។

សម្ដេចតេជោ បញ្ជាក់ថា ទោះបីជា អូមីក្រុងមកដល់ ក៏ប៉ុន្ដែយើងកុំស្លន់ស្លោហួស កុំភ័យពេក រហូតបាត់ម្ចាស់ការ។

សម្ដេចតេជោ ណែនាំដល់ក្រសួងសុខាភិបាល ត្រូវបង្កើនការធ្វើតេស្ដ ប្រទេសទាំង១០ ក្នុងតំបន់អាហ្វ្រិក។ សម្ដេច ក៏ឲ្យក្រសួងសុខាភិបាលពិចារណា ចំពោះការបើកឡើងវិញ នូវប្រទេសទាំង១០នេះ ដោយជំនួសមកវិញនូវការបង្កើនធ្វើតេស្ដតាម PCR ។ សម្ដេចថា កម្ពុជាធ្វើបែបនេះ កម្ពុជានឹងមិនឯកការ ដោយមានឥរិយាបទ រើសអើងជាមួយ ប្រទេសអាហ្វ្រិក ទាំងនោះ។

សម្ដេចសង្កត់ធ្ងន់ថា អ្វីដែលចាំបាច់ គឺពង្រឹងវិធានការសុខាភិបាល៕

Share.