រឿងរ៉ាវ​តារា​កំប្លែង អ្នកនាង ខ្ញុង បាន​រសាត់​ចេញពី​ភ្នែក​របស់​មហាជន​អស់​រយៈពេល​យូរដែរហើយ ក៏ប៉ុន្ដែ​ស្ថានភាព​ជីវិត​ប្រចាំថ្ងៃ​របស់​តារា​កំប្លែង​ស្រី​រូបនេះ នៅតែ​ធ្វើឱ្យ​អ្នកគាំទ្រ​ចង់ដឹង​ចង់​ឮ​ដ​ដែរ។ ថ្មីៗនេះ អ្នកនាង ខ្ញុង បានចេញ​សារ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រៀបរាប់​ពី​ភាពឈឺចាប់​របស់ខ្លួន និង​បទពិសោធន៍​មួយចំនួន បន្ទាប់ពី​ឆ្លងកាត់​រឿងរ៉ាវ​ប៉ះពាល់​កិត្តិយសអ្នកនាង​កន្លងមក។

អ្នកនាង​ខ្ញុង បាន​រៀបរាប់ថា « អតីតកាល​ដ៏​សែន​ឈឺចាប់ និង​គ្មាន​ថ្ងៃ​បំភ្លេច។ នៅ​ពីក្រោយ​ការបរាជ័យ​របស់ខ្ញុំ ធ្វើឱ្យ​ខ្ញុំ​ស្គាល់​មនុស្ស​ជាច្រើន ស្គាល់​មនុស្ស​ល្អ​ពិតប្រាកដ ស្គាល់​មនុស្ស​អាក្រក់​ពិត​ប្រាកដ​ស្គាល់​អ្នក​លើ​កត​ម្កើ​ន​ពិតប្រាកដ និង​ស្គាល់​អ្នក​ជាន់ពន្លិច​ពិតប្រាកដ។ ខ្ញុំ​ដួល​កន្លែង​ហ្នឹង​ខ្ញុំ​ក៏​ប្រឹង​ងើប​វិញ​នៅ​កន្លែង​ហ្នឹង​ដូចគ្នា ខ្ញុំ​កំពុងតែ​តោង​ឈរ​ហើយក៏​រឹងមាំ​ដើម្បី​បន្តជីវិត តស៊ូ​រស់​យកឈ្នះ​ភាពបរាជ័យ​ឱ្យបាន»។

អ្នកនាង​បាន​បន្តទៀតថា «ទន្ទឹម​និង​ការ​ក្រោកឈរ​នេះ​ខ្ញុំ​ក៏​គ្មាន​ថ្ងៃ​ភ្លេច​បងប្អូន​សប្បុរសធម៌​ជាច្រើន​នាក់​ដែល​ផ្ដល់ជំនួយ​និង​ទំនុកបំរុង​ឱ្យ​ខ្ញុំ​នឹងមាន​មុខ​របស់​ថ្មី​ផ្ដើម​ជីវិត​ជាថ្មី​ជាមួយ​គ្រួសារ​មួយ​នេះ និង​អរគុណ​ដល់​ម្ចាស់បំណុល​គ្រប់រូប​ដែល​យក​យោគយល់​អា​ជា​ស្រ័យ​ទុកពេល​វេលា​សម្រាប់​ខ្ញុំ អរគុណ​ប្ដី​សម្លាញ់​ដែល​នៅក្បែរ​ខ្ញុំ​មិន​បោះបង់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​រឹតតែ​ចងចាំ​ថែមទៀត​ជាមួយនឹង​អ្នកសិល្បៈ​ដូចគ្នា មួយចំនួន​តូច ដែល​មិន​ឲ្យ​តម្លៃ​ថែមទាំង​ជាន់ពន្លិច​មើលងាយ​បន្ទាបបន្ថោក​ចំអក​ឌឺដង​ផ្លែផ្កា​ឱ្យ​ខ្ញុំ ខ្ញុំ​នឹង​ចងចាំ​ជា​រៀងរហូត »។

អ្នកនាង ខ្ញុង បាន​រៀបរាប់​អះអាង​ទៀតថា «ហើយក៏​ជូនពរ​កុំឱ្យ​អ្នក​ជួប​បញ្ហា​ដូច​ខ្ញុំ  វប្បធម៌​ក្តិចត្រួយ​ដែល​ខ្ញុំ​បាន​ស្គាល់​និង​ឃើញច្បាស់​នឹង​ភ្នែក  វា​នឹង​ឋិត​ក្នុង​បេះដូង​ខ្ញុំ​ជា​រៀងរហូត ការងារ​ដែល​ខ្ញុំ​ស្រលាញ់​ខ្ញុំ​នៅតែ​បន្តធ្វើ​សម្រាប់​អ្នក​ដែល​ស្រលាញ់​គាំទ្រ​ខ្ញុំ​និង​ឱ្យ​តម្លៃ​ខ្ញុំ  តែ​កន្លែង​ដែល​ខ្ញុំ​មិន​ចង់​ត្រឡប់​ទៅហើយ​ក៏​គ្មាន​ថ្ងៃ​ទៅ​គឺជា​កន្លែង​ដែល​ខ្ញុំ​ស្គាល់​ច្បាស់​ហើយក៏​មិន​ចង់​រំខាន​និង​ប៉ះពាល់​ដល់​កិត្តិយស​អ្នកណា»។

យ៉ាងណាមិញ អ្នកនាង ខ្ញុង ធ្លាប់​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ថា រហូតមកទល់​ថ្ងៃនេះ​អ្នកនាង ខ្ញុង និង​ស្វាមី បា​នរក​ប្រាប់​ចំណូល​ពី​ការចេញ​ច្រៀង​ការ​បាន​មួយចំនួន​ហើយ ដើម្បី​សន្សំទុក​ដោះស្រាយ​បំណុល​ខ្លះ។ នៅពេលដែល​អ្នកនាង​សន្សំ​ប្រា​ក់បាន​មួយចំនួន​សម្រាប់​សាង​ជីវភាព​គ្រួសារ​ឱ្យ​ប្រសើ​ឡើងវិញ នោះ​អ្នកនាង​នឹង​បង្កើត​អាជីវកម្ម​ថ្មី​សម្រាប់​ខ្លួន ដោយ​មិន​ខ្លាច​ភាពបរាជ័យ​ដូច​មុន​ទៀត៕

Share.