ក្រោយពីការចាកចេញរបស់កីឡាករ២រូបគឺខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Adeyanju Rasheed Omokafe និងខ្សែការពារសញ្ជាតិជប៉ុន Kuriyama Yuya កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

ពេលនេះក្លិបអាសុីអឺរ៉ុប យូណាយធីត បន្តប្រកាសចែកផ្លូវជាមួយគ្រូជំនួយលោក ម៉ាត់ ហូសាន់ ,អ្នកចាំទី កុយ កែវរតនា និងខ្សែការពារកណ្តាលជនជាតិលីបេរីយ៉ា Manuel E Johnson

គួរបញ្ជាក់លោក ម៉ាត់ ហូសាន់ គឺជាអតីតកីឡាកររបស់ក្រុម ព្រែកប្រាកីឡា, ភ្នំពេញក្រោន និងអាស៊ីអឺរ៉ុបយូណាយធីត ហើយនៅ ឆ្នាំ២០១៩ លោកបានចាប់ផ្តើមការងារជាគ្រូជំនួយ ដោយសារបញ្ហារបួសជង្គង់។

ចំណែកឯ Manuel E Johnson បានមកដល់កម្ពុជាក្នុងឆ្នាំ២០១៩ គេបានលេងឲ្យក្រុមពាក់កណ្ដាលអាជីព TN Kandal និងបានរួមចំណែកឈ្នះពានរង្វាន់ធំៗចំនួន២ មុនចូលរួមជាមួយអាស៊ីអឺរ៉ុបយូណាយធីត នៅ ជើងទី២រដូវកាលមុន។ ខណ:អ្នកចុងក្រោយគេគឺអ្នកចាំទី កុយ កែវរតនា

ក្រុមបាល់ទាត់អាសុីអឺរ៉ុប យូណាយធីត ក្រោមការដឹកនាំរបស់លោក សុក វាសនា បានបញ្ចប់ចំណាត់ថ្នាក់លេខ១០ នៅ ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នំា២០២១ ក្រោយឆ្លងកាត់១៦ប្រកួត ឈ្នះ៤ ស្មើ២ និងចាញ់១០ មាន១៤ពិន្ទុ៕

Telegram-Troryorng
Share.