ពានរង្វាន់​បាល់ទាត់​ AFF Suzuki Cup 2020 នឹង​ធ្វើ​ឡើង​នៅ​ ប្រទេស​សិង្ហបុរី ចាប់​ពី​ថ្ងៃ​អាទិត្យ ទី​៥ ខែ​ ធ្នូ ឆ្នាំ​២០២១ នេះ​តទៅ ហើយ​ដែល​មាន​១០ក្រុម​ចូលរួម​ក្នុង​វគ្គ​ចែក​ពូល តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ​មាន​កីឡាករ​ចំនួន​១៣​រូប​កំពុង​ប្រកប​អាជីព​នៅ ​ទ្វីប​អឺរ៉ុប នឹង​បង្ហាញ​ខ្លួន​​ជាមួយ​ក្រុម​ជម្រើស​ជាតិ​រៀងៗខ្លួន ក្នុង​ពានរង្វាន់​នេះ។

Elkan Baggott កីឡាករឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី មាន​កីឡាករ​៣រូប៖
– បម្រើ​កណ្ដាល Elkan Baggott សមាជិក​ក្លិប Ipswich Town ក្នុង League 1 ដែល​កំពុង​ខ្ចី​ជើង​ទី​លីគ​លំដាប់​ទី៥​អង់គ្លេស King’s Lynn Town
– ខ្សែ​ប្រយុទ្ធ Egy Maulana Vikri សមាជិក​ក្លិប FK Senica លីគ​កំពូល​ប្រទេស​ស្លូវ៉ាគី
– ខ្សែ​បម្រើ Witan Sulaeman សមាជិក​ក្លិប Lechia Gdańsk II នៅ​ លីគ​ទី៥​ប្រទេស​ប៉ូឡូញ។

​ម៉ាឡេស៊ី មានកីឡាករ២រូប៖
– ស្លាប​ឆ្វេង Dion Cools នៅ ​ក្លិប Midtjylland ក្នុង​លីគ​កំពូល​​ប្រទេស​ដាណឺម៉ាក
– ខ្សែ​ប្រយុទ្ធ Luqman Hakim សមាជិក​ក្លិប Kortrijk ក្នុង​លីគ​កំពូល​ប្រទេស​បែលហ្សិក​។

​ឡាវ មានកីឡាករ១រូប៖
– ខ្សែ​ប្រយុទ្ធ Billy Ketkeophomphone ប្រកប​អាជីព​ក្នុង​ក្លិប Dunkerque សមាជិក​លីគ​ទី២​ប្រទេស​បារាំង។

Billy Ketkeophomphone កីឡាករឡាវ

​ថៃ មានកីឡាករ៣រូប៖
– បម្រើ​ប្រយុទ្ធ Thanawat Seungchitthawon សមាជិក​ក្លិប Leicester City F.C នៅ​លីគ​កំពូល​អង់គ្លេស
– អ្នកចាំទី Kawin Thamsatchanan សមាជិក​ក្លិប OH Leuven ក្នុង​​លីគ​កំពូល​ប្រទេស​បែលហ្សិក​
– ខ្សែ​បម្រើ​កណ្ដាល Jonathan Khemdee ក្នុង​ក្លិប Odense Boldklub នៅ​លីគ​​កំពូល​ដាណឺម៉ាក។

ហ្វីលីពីន មាន​​កីឡាករ៣រូប៖
– ខ្សែ​បម្រើ Harry Föll នៅ​ក្លិប Villingen លីគ​លំដាប់​ទី​៥នៅ​ អាល្លឺម៉ង់
– ខ្សែ​ការពារ Jesper Nyholm សមាជិក​ក្លិប IK Sirius ក្នុង​លីគ​កំពូល​ប្រទេស​ស៊ុយអែត
– ខ្សែ​ប្រយុទ្ធ Ángel Guirado សមាជិក​ក្លិបSt Joseph’s ក្នុង​ប្រទេស Gibraltar។

​សិង្ហបុរី មាន​កីឡាករ១រូប៖
-ខ្សែ​ប្រយុទ្ធ Ikhsan Fandi វ័យ​២២​ឆ្នាំ ប្រកប​អាជីព​នៅ​ក្លិប Jerv ក្នុង​លីគ​កំពូល​នៃ​ប្រទេស​ន័រវែស៕

Thanawat Seungchitthawon កីឡាករថៃ
Telegram-Troryorng
Share.