បាត់ដំបង៖ អាជ្ញាធរថៃ ខេត្តច័ន្ទបុរី ស្នើកម្លាំងពលកម្មពីប្រទេសកម្ពុជាប្រមាណជា ២ម៉ឺននាក់ដើម្បីទៅបំពេញការងារប្រមូលផលផ្លែឈើហូបផ្លែនៅរដូវខាងមុខនេះ។

ក្នុងកិច្ចប្រជុំមួយរវាងភាគីប្រទេសកម្ពុជា-ថៃ ចូលរួមដោយភាគីអាជ្ញាធរខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តច័ន្ទបុរី នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២ ០ ២១ស្តីពីកិច្ចពិភាក្សាគ្រោងបើកច្រកទ្វារតំបន់ព្រំដែនដែលឈមខេត្តទាំង៣ខាងលើឡើងវិញ ភាគីថៃថ្នាក់ដឹកនាំខេត្តច័ន្ទបុរី ( ថៃ ) បានលើកឡើងថា រដ្ឋាភិបាលរបស់ខ្លួនបានអនុញ្ញាតរួចរាល់ហើយក្នុងកិច្ចពិភាក្សាគ្នាដាក់ឲ្យបើកច្រកទ្វារព្រំដែនឡើងវិញ ពិសេសទទួលពលករខ្មែរតាមកិច្ចព្រមព្រៀងចំនួន ២ម៉ឺននាក់ដើម្បីចូលទៅធ្វើការក្នុងខេត្តច័ន្ទបុរី ប្រចាំរដូវប្រមូលផលផ្លែឈើហូបផ្លែ ៣-៤ខែម្តង។

ភាគីថៃលោក ស៊ូទិ ថងយ៉ែម អភិបាលខេត្តច័ន្ទបុរី បានគូសបញ្ជាក់បន្តថា ការទទួលពលករកម្ពុជាខាងលើនេះតម្រូវឲ្យពលករដែលបានផ្តល់វ៉ាក់សាំងរួចពេញលេញយ៉ាងតិចចំនួន ២ដូស។ ជំនួបពិភាគ្សាដូចគ្នានេះក្រៅភាគីកម្ពុជា នៅមានប្រទេសចំនួន ២ទៀត គឺប្រទេសឡាវ និងប្រទេសភូមា តាមគោលការណ៍អនុញ្ញាតឲ្យចូលទៅបំពេញការងារស្របច្បាប់នៅក្នុងប្រទេសខ្លួនផ្អែកលើខ្លឹមសារនៃ MOU រួមគ្នា ហើយតម្រូវការកម្លាំងពលកម្មដ៏ចាំបាច់នេះភាគីថៃគ្រោងនឹងបើកទទួលនៅចុងសប្តាហ៍ទី ០១ នៃខេធ្នួ ឆ្នាំ ២០២១នេះ។

ឆ្លើយតបទៅកាន់ភាគីថៃ លោកបណ្ឌិត រ៉ាត់ថាវីដ តាំងគៀត ភិចឆារ៉ាក់ ប្រធានសមាគមលក់ដូរ និងទេសចរណ៍ ព្រំប្រទល់ជាយដែនថៃ-កម្ពុជា បានឲ្យដឹងថា ការបើកច្រកទ្វាព្រំដែនអន្តរជាតិបានឡែម ខេត្តច័ន្ទបុរី និងច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នេះពិតជាមានសារសំខាន់ក្នុងការដោះដូរផលិតផលកសិកម្ម ពលករ និងអ្នកទេសចរណ៍ទៅវិញ ទៅមកឡើងវិញ ក្នុងជំហានសាកល្បងដើ ម្បីឈានទៅដល់ការបើកច្រកទ្វារព្រំដែនកម្ពុជា -ថៃ ទាំងស្រុង និងជាមួយប្រទេសឡាវ ប្រទេសភូមា ផងដែរនៅថ្ងៃខាងមុខ៕

អត្ថទប៖ដំបងក្រញូង

សូមទស្សនាវីឌីអូខាងក្រោម៖

Share.