លទ្ធផលការបោះឆ្នោត​ឱ្យ​ឈុត​តំណាង​ជាតិ «ក្ស​ត្រី​ក្រុង​កម្ពុជា​នៃ​វប្បធម៌​អរិយធម៌» ដែល​គ្រង​ដោយ​បវរកញ្ញា ប៉ូ គីម​ថេ​ង​សុ​ត​ធីតា  Miss Grand Cambodia 2021 គឺ​បានបញ្ចប់​បិទ​ការបោះឆ្នោត​កាល​ថ្ងៃទី ២ ខែធ្នូ វេលា​ម៉ោង ១២ ថ្ងៃត្រង់។ នៅក្នុងនេះ​គេ​រកឃើញ​ពិន្ទុ​ដែល​បានមកពី​ការបោះឆ្នោត​របស់​មហាជនចំនួន១០ឈុត ។

យោងតាម​ហ្វេ​ស​ប៊ុ​ក Miss Grand International បាន​បង្ហាញថា លំដាប់​ឈុត​តំណាង​ជាតិ​នៃ​បណ្ដា​ប្រទេស​ដែល​ទទួលបាន​ពិន្ទុ​ជាច្រើន​ជាងគេ ជា​លេខ​រៀង​ដូចខាងក្រោម៖

១-Miss Grand Vietnam (បវរកញ្ញា​វៀតណាម)

២-Miss Grand Cambodia (បវរកញ្ញា​កម្ពុជា)

៣- Miss Grand Indonesia (បវរកញ្ញា​ឥណ្ឌូនេស៊ី)

៤-Miss Grand Guatemala (បវរកញ្ញា​ហ្គា​តេ​ម៉ា​ឡា)

៥- Miss Grand Paraguay (បវរកញ្ញា​ប៉ា​រ៉ា​ហ្គា​យ)

៦- Miss Grand Malaysia (បវរកញ្ញា​ម៉ាឡេស៊ី)

៧-Miss Grand Mexico (បវរកញ្ញា​ម៉ិចស៊ីកូ)

៨-Miss Grand Philippines (បវរកញ្ញា​ហ្វីលីពីន)

៩-Miss Grand Spain (បវរកញ្ញា​វៀ​អេ​ស្ប៉ា​ញ)

១០-Miss Grand Nigeria (បវរកញ្ញា​នី​ហ្សេ​រី​យ៉ា)

គួររំលឹកថា ខាង​អ្នករៀបចំ​កម្មវិធី​បាន​អះអាងថា «យើង​នឹង​បន្ត​បើក​ការបោះឆ្នោត​ជា​បន្ដទៀត ដើម្បី​ស្វែងរក ឈុត​តំណាង​ជាតិ 𝙇𝘼𝙎𝙏𝟱ជាតិ​សំលៀកបំពាក់​ពី​𝙑𝙊𝙏𝙀 និង​រួមបញ្ចូល​ជាមួយ​ពិន្ទុផ្សេងៗ ដើម្បី​ជ្រើស​យក ៥ឈុត បូក​បញ្ចូល​ជាមួយ​សេចក្ដី​គណៈកម្មការ ប្រកាស​ពានរង្វាន់ “𝘽𝙚𝙨𝙩𝙉𝙖𝙩𝙞𝙤𝙣𝙖𝙡𝘾𝙤𝙨𝙩𝙪𝙢𝙚” ប្រកួត​ជុំ​ចុងក្រោយ។ ការបោះឆ្នោត​បន្ដ​នេះ​នឹង​ចាប់ផ្តើម​ពី​ពេលនេះ រហូតដល់​ថ្ងៃទី៤ ខែធ្នូ ម៉ោង៦ ល្ងាច (ម៉ោង​នៅ​ប្រទេស​ថៃ)។

Share.