តារា​សម្ដែង​ស្រី Ching Ching Kharittha ត្រូវបាន​ជាប់​ការសង្ស័យ​ជា​ជន​ទី៣ ចូលមក​ច្រៀ​ត​ជ្រែក​ទំនាក់ទំនង​ស្នេហា​របស់​នាង Bella Ranee និង​លោក Weir Sukollawat។ តារា​ស្រី​រូបនេះ ត្រូវបាន​ហ្វេ​ន​អ្នកគាំទ្រ​សង្ស័យ​តាំងពី ២ឆ្នាំមុន​មក​ម្លេះ ថា​នាង​ជា​ជន​ទី៣បូកផ្សំ​នឹង​រឿង​ផ្ទះរ​យន្ដ​ជាដើម​ហេតុ។

មាន​ព័ត៌មាន​ជាច្រើន​របស់​ថៃ​បាន​លើកឡើងថា នាង Bella Ranee និង​លោក Weir Sukollawat ឈានដល់​ដំណាក់កាល​ចែកផ្លូវ​គ្នា​នេះ ក៏​ព្រោះតែ​រឿង​ផ្ទះ​រថយន្ដ ដោយ​ភាគី​ខាង​ប្រុស លួច​ញ៉ាំ​នំ​ខេ​ក​របស់​តារា​ស្រី​មុខ​ស្រទន់ រហូតដល់​ភាគី​ខាង​ស្រី​ចាប់បាន​នៅនឹងកន្លែង។ រហូតមកទល់​ពេលនេះ នៅ​មិនទាន់មាន​ព័ត៌មាន​បញ្ជាក់​ច្បាស់​ថា ជា​តារា​ស្រី​រូបនេះ ដែល​បាន​លួចលាក់​នៅក្នុង​ផ្ទះរថ​យន្ដ​នោះ។ ក៏ប៉ុន្ដែ​ការ​ចោទ​ការសង្ស័យ​របស់​ហ្វេ​ន គឺ​នៅតែ​បន្ដ​វាយប្រហារ​មកលើ​តារា​ស្រី​ខាងលើនេះ​ដ​ដែរ។

ដើម្បី​បញ្ជាក់​រឿងនេះ តារា​សម្ដែង​ស្រី Ching Ching Kharittha បានចេញ​ការបកស្រាយច្បាស់ៗថា ជនសង្ស័យ​ជា​ជន​ទី៣ជាមួយ​លោក Weir Sukollawat គឺ​មិនមែនជា​នាង​ពិតប្រាកដ​ណាស់ ព្រោះ​ពេលនេះ នាង​រវល់​ថត​រឿង​ភាគ​ជាប់​គ្នា​រយៈពេល ៧ថ្ងៃ​មកហើយ៕

Telegram-Troryorng
Share.